បច្ចេកវិទ្យា

ក្រុមហ៊ុន Netflix ប្រកាសជុំមួយទៀត នៃរឿង Squid Game កំពុងពេញនិយម ទូទាំងពិភពលោក

អាមេរិក ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា Global megahit Squid Game នឹងត្រឡប់មកវិញ សម្រាប់រដូវកាលទី ២ ក្រុមហ៊ុន Netflix Inc បានប្រកាសកាលពីពេលថ្មីៗនេះ ដោយផ្តល់នូវការណែនាំមួយចំនួន អំពីអ្វីដែលនឹងមកដល់នៅក្នុងរឿង ភាគកូរ៉េងងឹត “dark Korean drama” ។

Squid Game បានក្លាយជារឿងមួយ ដោយមានអ្នកមើលច្រើនជាងគេបំផុត របស់ Netflix នៅពេលរឿងនេះ ត្រូវបានចេញផ្សាយកាលខែកញ្ញា ឆ្នាំ២០២១។ កម្មវិធីនេះប្រាប់ពីរឿងរ៉ាវ នៃបេក្ខនារីមានខ្សែប្រាក់ លេងហ្គេមកុមារភាព ដើម្បីមានឱកាសផ្លាស់ប្តូរជីវិត ។ វាបានបំផុសគំនិតនូវMemes និងសម្លៀកបំពាក់ Halloween រាប់មិនអស់ និងការចាប់ផ្តើម នៃការលក់ឈុតសម្លៀក បំពាក់ពណ៌បៃតង ។

អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង Hwang Dong-hyuk បាននិយាយប្រាប់ព័ត៌មានលម្អិតមួយចំនួន អំពីរដូវកាលទី ២ របស់កម្មវិធីនៅក្នុងសំបុត្រ ដែលចេញផ្សាយដោយ Netflix ។ លោកបាននិយាយថា តួអង្គ Gi-hun និង The Front Man នឹង ត្រឡប់មកវិញ ហើយបុរសក្នុងឈុតជាមួយ ddakji អាចនឹងត្រឡប់មកវិញ ។

លោកបានបន្ថែមថា អ្នកនឹងត្រូវបានគេណែនាំ ឲ្យស្គាល់មិត្តប្រុសរបស់ Young-hee ។ Young-hee គឺជាតុក្កតា Animatronic ចាប់ចលនាដែលមាននៅ ក្នុងហ្គេមមួយ ។ ក្រុមហ៊ុន Netflix មិនបាននិយាយថាពេលណារដូវកាលថ្មី នឹងត្រូវបានចេញផ្សាយ ៕ដោយ៖លី ភីលីព

Most Popular

To Top