សេអ៊ូល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ថា ប្រទេសកូរ៉េខាងត្បូង បានបាញ់បង្ហោះ ផ្កាយរណបដំបូងរបស់ខ្លួន ដោយទទួលបានជោគជ័យ ទៅកាន់គន្លងតារាវិថី ដោយបង្កើនមហិច្ឆតា របស់ប្រទេសនេះក្នុងទីលំហ ។

គួរបញ្ជាក់ថា នេះគឺជាការបាញ់បង្ហោះលើកទី២ហើយ នៃយានបង្ហោះផ្កាយរណបកូរ៉េ II ដែលគេស្គាល់ថា Nuri ដែលបានហោះចេញពី Goheung ចម្ងាយប្រហែល៥០០គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូង នៃទីក្រុងសេអ៊ូល ។
ការប៉ុនប៉ងពីមុន ដើម្បីបាញ់បង្ហោះផ្កាយរណប ដែលអត់ចេះសោះ ទៅទីអវកាសបានបរាជ័យ ក្នុងខែតុលា ឆ្នាំ២០២១ ។
កម្មវិធីអវកាសរបស់កូរ៉េខាងត្បូង មានគោលបំណងចុះចតយានអវកាសមួយ ដើម្បីរុករកនៅលើភពព្រះចន្ទ្រ នៅឆ្នាំ២០៣០ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
