កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Bulgari បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញនាឡិកាស្តើងបំផុត របស់ពិភពលោក ដែលជាម៉ូដែលដ៏អស្ចារ្យមានកម្រាស់ត្រឹមតែ ១,៨០ មិល្លីម៉ែត្រ ប៉ុន្តែម៉ាកគ្រឿង អលង្ការនេះ ត្រូវបានផ្តួលបានសម្រេច ដោយនាឡិកាថ្មី របស់ក្រុមហ៊ុន Richard Mille រចនាវាឡើងដោយសហការជាមួយក្រុមហ៊ុនរថយន្ត Ferrari ។

នាឡិការ RM UP-01 Ferrari មានកម្រាស់ស្តើង ជាងនាឡិកា Octo Finissimo Ultra របស់ក្រុមហ៊ុន Bulgari ០,០៥ មិល្លីម៉ែត្រហើយឥឡូវនេះទទួលបានងារជានាឡិកា មេកានិចស្តើងបំផុត របស់ពិភពលោក។

ក្រុមហ៊ុន Richard Mille បានពន្យល់ នៅលើវេបសាយរបស់ខ្លួនថា ** “នៅកម្រាស់ត្រឹមតែ ១,៧៥ មិល្លីម៉ែត្រ នាឡិកា RM UP-01 Ferrariបង្កើតបាននូវជ័យជម្នះខាងសមត្ថភាពបច្ចេកទេស និងជាគំរូនៃវិធីសាស្ត្រថ្មីចំពោះនាឡិកាមេកានិច ដែលក្នុងនោះបច្ចេកទេស បានកំណត់នូវសោភណ្ឌភាព អស្ចារ្យមិនធ្លាប់មានពីមុនមក”។**
ទោះយ៉ាងណា ប្រសិនបើអ្នកសង្ឃឹម ចង់បាននាឡិកាស្តើង បំបែកឯតទគ្គកម្មនេះ អ្នកគួរតែយកពេលសន្សំលុយល្អជាង ព្រោះនាឡិកា RM UP-01 Ferrari ដាក់លក់ក្នុងតម្លៃគឺ ១.៨៨៨.០០០ ដុល្លារ ៕


