អង់គ្លេស ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ការស្រាវជ្រាវថ្មីមួយ សរសេរដោយគណិត វិទូ២រូប ដែលបានទទួលការ បណ្តុះបណ្តាល និងមន្រ្តីស៊ើបការណ៍អាជីព ស្នើរវិធីវិទ្យាសាស្ត្រ ដើម្បីដោះស្រាយការ រំលោភបំពានផ្លូវភេទ លើកុមារ ដូចដែលវាកើតឡើង តាមប្រព័ន្ធអ៊ីនធើណេត នាពេលបច្ចុប្បន្ននេះ ។
នាយកបច្ចេកទេស ជាន់ខ្ពស់២នាក់នៅ GCHQ ជាទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់តាមអ៊ីនធើណេត របស់ចក្រ ភពអង់គ្លេស បានចេញផ្សាយ ការស្រាវជ្រាវថ្មីមួយវិភាគ ពីរបៀបដែលក្រុមហ៊ុន បច្ចេកវិទ្យា អាចការពារកុមារ ពីការរំលោភបំពានផ្លូវភេទ តាមអ៊ីនធើណេត ។
ឥទ្ធិពល នៃការរំលោភបំពានផ្លូវភេទ លើកុមារអាចស្ថិតស្ថេរ ពេញមួយជីវិត ទោះបីជាការរំលោភបំពាន កើតឡើងលើអ៊ីនធើណេត ក៏ដោយ។ ការស្រាវជ្រាវដោយ ការស៊ើបអង្កេតឯករាជ្យ លើការរំលោភបំពានផ្លូវភេទរបស់កុមារបានរកឃើញថា អ្នកនៅរស់រានមាន ជីវិតជារឿយៗ ទទួលរងនូវស្ថានភាព សុខភាពផ្លូវកាយ និង ផ្លូវចិត្តធ្ងន់ធ្ងរនៅក្នុងជីវិតក្រោយ ។
បញ្ហាប្រឈមមួយ ក្នុងការ ដោះស្រាយការបំពានលើ អ៊ីនធើណេតនេះ គឺការកើនឡើង នៃសេវាកម្មផ្តល់ ការអ៊ិនគ្រីបពីដើមដល់ ចុងបញ្ចប់បច្ចេកវិទ្យា ជារឿយៗធ្វើឲ្យខូចមុខងារសុវត្ថិភាព មានស្រាប់ ដែលក្រុមហ៊ុនជាច្រើនប្រើ ដើម្បីស្វែងរកសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ។
ប៉ុន្តែដោយមិនប្រើការអ៊ិនគ្រីបពីដើមដល់ចុងបញ្ចប់ឡើយ hacker ឬអាជ្ញាធរស្របច្បាប់ ហើយប្រហែលជា សូម្បីតែបុគ្គលិក នៅក្នុងក្រុមហ៊ុនផ្ញើសារ អាចចូលប្រើការគ្រប់គ្រង ខាងក្នុងរបស់សេវាកម្មនឹងអាចអាន សារទាំងនោះបាន ៕