Hyundai បានបន្ថែមម៉ូដែលថ្មីមួយទៀតលើ Santa Cruz 2023 គឺម៉ូដែល Night ដែលមានតម្លៃ ៣៥ ៨១០ដុល្លារ សម្រាប់ទីផ្សារអាមេរិក។


សម្រាប់ម៉ូដែលភីកអាប់នេះ គឺប្រើម៉ាស៊ីនទាក់បូចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ២៨១សេះ និងកម្លាំងរមួល ៤២១ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ រត់ប៉ុង២។
ដោយសារវាត្រូវបានដាក់ឈ្មោះម៉ូដែលថា Night ដូច្នេះការឌីហ្សាញវា គឺស្រោបដោយពណ៌ខ្មៅ ។ ផ្នែកខាងមុខត្រូវបានរចនាឡើងដោយកាត់តាម Hyundai Tucson ពោលគឺឌីហ្សាញបែប Parametric ដោយប៉ាណានៅជាប់ជាមួយអំពូល Daytime Running Light ហើយចង្កៀង LED ដាក់នៅខាងក្រោមជាប់កាង ។

វាបំពាក់ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១០,២៥អ៊ីញ ដែលមានមុខងារ GPS Navigation ។ បន្ថែមលើសនេះ វាក៏បានបំពាក់ប្រព័ន្ធ ជំនួយល្បឿនកំណត់វៃឆ្លាត និងប្រព័ន្ធគ្រប់គ្រងល្បឿនវៃឆ្លាត ជាមួយមុខងារ Stop & Go។ ក្រៅពីនេះ វាបំពាក់ប្រព័ន្ធជំនួយ Blind-Spot មិនឱ្យប៉ះទង្គិចគ្នា, ប្រព័ន្ធជំនួយពេលអាយែរមិនឱ្យប៉ះពារ និងប្រព័ន្ធព្រមានពេលចេញពីគន្លងផ្លូវ ៕
