អាមេរិក៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានបង្ហាញទូរស័ព្ទ iPhone 14 ថ្មីរបស់ខ្លួនដែលរំពឹងទុកខ្ពស់ មានការតភ្ជាប់ផ្កាយរណបនឹង ធ្វើឲ្យអ្នកប្រើប្រាស់ផ្ញើសារ SOS ពីផ្កាយរណប ប្រសិនបើពួកគេជាប់ក្នុងគ្រាអាសន្ន ដោយគ្មានសេវា។
សេវាកម្មដាក់ឲ្យដំណើរការក្នុងខែវិច្ឆិកា ២ខែ បន្ទាប់ពីស្មាតហ្វូនថ្មីវាយលុកទីផ្សារនៅថ្ងៃទី១៦ ខែកញ្ញា នឹងមិនគិតថ្លៃរយៈពេល ២ ឆ្នាំ ប៉ុន្តែក្រុមហ៊ុន Apple មិនទាន់ប្រកាសថា តើវានឹងមានតម្លៃប៉ុន្មានបន្ទាប់ពីនោះ។ ទូរសព្ទទប់ស្កាត់អតិផរណាមានតម្លៃចាប់ពី ៧៩៩ ដុល្លារ បើទោះបីជាមានពាក្យចចាមអារ៉ាម យ៉ាងទូលំទូលាយថា វានឹងមានតម្លៃដល់ទៅ ១,១៤៨ដុល្លារ ហើយ១៥ភាគរយ ច្រើនជាងធម្មតាក៏ដោយ ក៏នឹងមានបច្ចេកវិទ្យាអាចរកឃើញ នៅពេលអ្នកប្រើប្រាស់ មានគ្រោះថ្នាក់ចរាចរណ៍ និងហៅទៅលេខ ៩១១ ដោយស្វ័យប្រវត្តិ។
នេះអាចទៅរួចជាមួយនឹង ការបន្ថែមឧបករណ៍វាស់ល្បឿន dual-core ថ្មីអាចរកឃើញការវាស់វែងកម្លាំង G នៅពេលរថយន្តត្រូវបានបុក។ iPhone 14 គឺជាវត្ថុបិទនៃព្រឹត្តិការណ៍ផលិតផល ប្រចាំឆ្នាំរបស់នាយកប្រតិបត្តិ Apple លោក Tim Cook បានបង្ហាញនូវនាឡិកា Apple Watch Ultra រចនាឡើងជាពិសេស សម្រាប់អត្តពលិកឆ្នើមដែលនឹង ចំណាយថ្លៃដើមខ្ពស់ សម្រាប់ភាពរឹងមាំរបស់វា។ តម្លៃ ៧៩៩ ដុល្លារ វាជាតម្លៃទ្វេដងនៃស្តង់ដារថ្មីរបស់ Apple Watch Series 8។
ឧបករណ៍ពាក់ថ្មីនេះមាន សម្បកទីតានីញ៉ូមរុំព័ទ្ធ ដើម្បីការពារគ្រីស្តាល់ខាងមុខ និងអាចទប់ទល់នឹងសីតុណ្ហភាពក្រោម 0F និងលើសពី 100F ធ្វើឲ្យអ្នកប្រើប្រាស់យកនាឡិកា ជាមួយពួកគេនៅពេលពួកគេ រុករកផ្នែកផ្សេងៗនៃពិភពលោក ៕
ដោយ៖ លី ភីលីព