ព័ត៌មានអន្តរជាតិ

Galatasaray កំពុងចរចា ជាមួយនឹង Mata

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតួគី Galatasaray កំពុងព្យាយាមក្នុងការចរចា ជាមួយនឹងអតីតកីឡាករឆ្នើម របស់បិសាចក្រហម Man UTD កីឡាករ Mata ហើយក៏កំពុងចរចាជាមួយនឹង កីឡាករខ្សែប្រយុទ្ធ Icardi ផងដែរ។

អតីតកីឡាករជម្រើសជាតិ របស់អេស្បាញរូបនេះ បានចាកចេញពីទឹកដី Old Trafford រួចរាល់ហើយតាំងតែពីដើមរដូវក្តៅ បន្ទាប់ពីកុងត្រារបស់គាត់ បានអស់សុពលភាពជាមួយ នឹងបិសាចក្រហម Man UTD ហើយពេលនេះកំពុងមានឈ្មោះ ជាកីឡាករគ្មានក្លឹបលេងនៅឡើយ។

គួរឲ្យដឹងដែរថា Galatasaray បាននាំយកកីឡាករឆ្នើមៗ របស់អឺរ៉ុបជាច្រើននាក់រួចមកហើយ មករួមក្លឹបក្នុងនោះមានទាំង Lucas Torreira, Dries Merten, Haris Seferovic, Milot Rashica និង Yusuf Demir ផង៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top