អាមេរិក៖អតីតនាយកប្រតិបត្តិក្រុមហ៊ុន Disney លោក Bob Iger បង្ហាញឲ្យដឹងថា Disney បានរកឃើញចំណុចជាច្រើននៃអ្នកប្រើប្រាស់ Twitter ជាយន្តការណ៍មួយ នៅពេលក្រុមហ៊ុនព្យាយាមទិញក្រុមហ៊ុនកាលឆ្នាំ ២០១៦ ខណៈការបេ្តជ្ញាផ្ទាល់ខ្លួនរបស់លោក Elon Musk ក្នុងការទិញប្រព័ន្ធផ្សព្វផ្សាយសង្គមតម្លៃ ៤៤ពាន់លានដុល្លារនៅតែបន្តដោះស្រាយ។
Twitter បច្ចុប្បន្នកំពុងជាប់គាំងក្នុងការលក់ដ៏មានសក្តានុពលចំនួន ៤៤ ពាន់លានដុល្លារទៅឲ្យលោក Elon Musk ។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla កំពុងព្យាយាមដកខ្លួនចេញពីការទិញដែលបានគ្រោងទុករបស់លោកមួយផ្នែក ដោយសារតែលោកនិយាយថា Twitter មិនមានភាពស្មោះត្រង់ចំពោះចំនួន Bots ធៀបនឹងអ្នកប្រើប្រាស់ពិតប្រាកដ។
Disney មានចេតនាក្នុងការចាក់ផ្សាយនៅពេលនោះ ហើយបានឮថា Twitter កំពុងគិតគូរពីការលក់ ហើយពួកគេបានឃើញបណ្តាញសង្គមជាវេទិកាចែកចាយសកលដ៏មានសក្តានុពលសម្រាប់មាតិការបស់ពួកគេ។ យោងតាម Voxបាននិយាយថា យើងអាចដាក់ព័ត៌មាន កីឡា ការកម្សាន្តទៅកាន់ពិភពលោក ហើយនិយាយដោយត្រង់ទៅ វានឹងជាដំណោះស្រាយដ៏អស្ចារ្យមួយ ការចែកចាយប្រកបដោយប្រាជ្ញា៕ ដោយ៖លី ភីលីព