ការផលិតរថយន្ត របស់ក្រុមហ៊ុនចិន កាន់តែជឿនលឿនខ្លាំង គួរឱ្យកត់សម្គាល់ថែមទៀតហើយ ដោយក្រុមហ៊ុន GAC បានបញ្ចេញរថយន្តអគ្គិសនីប្រភេទ Super Car ដែលមានសន្ទុះល្បឿនបំផុត នៃរថយន្តចិន ។

វាគឺជារថយន្តអគ្គិសនីម៉ូដែល Aion Hyper SSR ដែលអាចជាន់ស្ទុះពីល្បឿន ០ ដល់ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេលត្រឹមតែ ១,៩វិនាទី។ សន្ទុះដ៏លឿនបែបនេះ ដោយសារវាបំពាក់ម៉ូទ័រអគ្គិសនី មានកម្លាំងរហូត ១២២៥សេះឯណោះ។

កំពូលរថយន្ត Super Car នេះ បំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១៤,៦អ៊ីញ និងកុងទ័រឌីជីថលទំហំ ៨,៨អ៊ីញ។

តែយ៉ាងណាចំពោះទំហំអាគុយ Spec លម្អិតផ្សេងៗទៀត របស់រថយន្តនេះ មិនទាន់ត្រូវបានទម្លាយឱ្យដឹង នៅឡើយទេ ។ សម្រាប់តម្លៃវិញ GAC បង្ហើបថា វានឹងមានតម្លៃចាប់ពី ២៤ម៉ឺនដុល្លារឡើងទៅ ៕
