បច្ចេកវិទ្យា

ការបំផ្លាញថាមពលព្រះអាទិត្យ បានបំផ្លាញផ្កាយរណប SpaceX Starlink ៣៨ ធ្វើឲ្យក្រុមហ៊ុនរបស់លោក Elon Musk ខាតបង់រាប់សិបលាន

អាមេរិក៖ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍បំផ្លាញថាម ពលព្រះអាទិត្យកាលពីដើមឆ្នាំនេះ បានបំផ្លាញផ្កាយរណប Starlink របស់លោក Elon Musk អស់ចំនួន ៣៨ គ្រឿងដែលធ្វើឲ្យក្រុមហ៊ុនរបស់លោកខាតបង់ទឹកប្រាក់រាប់សិបលានដុល្លារឯណោះ។


ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះផ្កាយរណបអ៊ីនធើណេតកម្រិតទាបរបស់ខ្លួនចំនួន ៤៩ គ្រឿងទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលអវកាស Kennedy នៃរដ្ឋផ្លរីដា កាលពីថ្ងៃទី ៣ ខែកុម្ភៈហាក់ដូចជាមិនមានឧប្បត្តិហេតុពីដំបូងឡើយ។ ក្នុងពេលជាមួយគ្នានោះ រលកដ៏ធំនៃភាគល្អិតព្រះអាទិត្យ និងវិទ្យុសកម្មកំពុងបោកបក់មកលើផែនដី។


រលកនោះត្រូវបានបញ្ឆេះដោយការផ្ទុះនៅលើផ្ទៃព្រះអាទិត្យជាធម្មតាគេហៅថា ដុំភ្លើងព្រះអាទិត្យឬការបញ្ចេញដុំកំភួនផ្កាថ្ម (CMEs) ជាផ្នែកនៃអាកាសធាតុក្នុងលំហ។ បន្ទាប់ពីបានទៅដល់ភពផែនដីរបស់យើង វត្ថុធាតុព្រះអាទិត្យបានកម្ដៅបរិយាកាសរបស់យើង និងបង្កើនដង់ស៊ីតេនៃខ្យល់តិចតួចនៅរយៈកម្ពស់ ១៣០ ម៉ាយ ដែលផ្កាយរណប Starlink ត្រូវបានបញ្ជូន។


នេះបើយោងតាមការសិក្សាពីអ្នកស្រាវជ្រាវអាមេរិក និងចិនថា ផ្កាយរណបតូចៗត្រូវបានគេសន្មត់ថានឹងលើកខ្លួនពួកគេឲ្យខ្ពស់ជាងនេះជាច្រើនរយម៉ាយល៍ ប៉ុន្តែវាមិនបានកើតឡើងដោយសារតែការអូសទាញបរិយាកាសបានកើនឡើងយ៉ាងហោចណាស់ ៦០ ភាគរយ។


អ្នកស្រាវជ្រាវបានសរសេរថា ព្រឹត្តិការណ៍នេះនាំមកនូវតម្រូវការបន្ទាន់នៃការយល់ដឹងកាន់តែប្រសើរឡើង និងការព្យាករណ៍ត្រឹមត្រូវនៃអាកាសធាតុអវកាស ក៏ដូចជាកិច្ចសហការរវាងឧស្សាហកម្ម និងសហគមន៍អាកាសធាតុអវកាស៕
ដោយ៖លី ភីលីព

Most Popular

To Top