អង់គ្លេស៖ ប្រធានមជ្ឈមណ្ឌលមនុស្សយន្តដ៏ធំ និងទំនើបបំផុតរបស់ចក្រភពអង់គ្លេស បាននិយាយថា សង្គមត្រូវតែរៀបចំសម្រាប់ការកើនឡើង នៃការរួមបញ្ចូលមនុស្សយន្ត ប៉ុន្តែមិនគួរភ័យខ្លាចការកើនឡើង នៃបញ្ញាសិប្បនិម្មិត (AI) នោះឡើយយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
លោក Stewart Miller នាយកប្រតិបត្តិនៃ National Robotarium បានប្រកាសបើកក្នុងទីក្រុង Edinburgh បានប្រាប់ Sky News ថា ជៀសមិនរួចទេនឹងមានមនុស្សយន្ត កាន់តែច្រើនក្នុងជីវិតរបស់មនុស្សគ្រប់គ្នា។ ពួកគេនឹងជួយអ្នកនៅផ្ទះ នៅពេលអ្នកចេញទៅទិញទំនិញ នៅពេលអ្នកទៅសណ្ឋាគារ ពួកគេនឹងចូលរួមក្នុងបដិសណ្ឋារកិច្ច នៅពេលអ្នកទៅរោងកុន អ្វីៗគ្រប់យ៉ាង ហើយស្ថិតនៅក្នុងជីវិតការងាររបស់អ្នក។
អ្នកវិទ្យាសាស្ត្រមួយចំនួនបានសម្តែង ការព្រួយបារម្ភអំពីការរីកចម្រើនយ៉ាងឆាប់រហ័ស លើវិស័យបញ្ញាសិប្បនិមិត្ត។ ការស្ទង់មតិថ្មីរបស់អ្នកស្រាវជ្រាវ មកពីមជ្ឈមណ្ឌលវិទ្យាសាស្ត្រទិន្នន័យ នៃសាកលវិទ្យាល័យញូវយ៉កបានរកឃើញថា ជាងមួយភាគបី ស្មើ៣៦ភាគរយ នៃអ្នកឆ្លើយតបបានការចេញផ្សាយឯកសារថ្មីៗ ក្នុងវិស័យនេះគិតថា AI អាចបង្កើតលទ្ធផលមហន្តរាយ ក្នុងសតវត្សនេះនៅលើកម្រិត នៃសង្គ្រាមនុយក្លេអ៊ែរទាំងស្រុង។
លោក Miller បានបន្ថែមថា មនុស្សជាច្រើនកំពុងធ្វើការ លើការធ្វើឲ្យប្រាកដថា កម្មវិធីដែលអង្គុយនៅពីក្រោយ AI មានការការពារសុវត្ថិភាព បានបង្កើតឡើងនៅក្នុងវា ដើម្បីប្រាកដថា ជាពិសេសនៅពេល វាដំណើរការលើវេទិកាមនុស្សយន្ត វាមិនអាចធ្វើឲ្យមានគ្រោះថ្នាក់ណាមួយ ឬយ៉ាងហោចណាស់យើងបង្កើត។ ប្រាកដថាវាធ្វើឲ្យមានគ្រោះថ្នាក់តិចបំផុត តាមដែលយើងអាចធ្វើទៅបាន។ ដូច្នេះការការពារប្រភេទនេះ នឹងត្រូវបានបង្កើតឡើងដោយវិស្វករ។
យើងនឹងត្រូវតែដាក់ការការពារ និងធ្វើឲ្យប្រាកដថា យើងមានការគ្រប់គ្រងល្អនៅជុំវិញវា ព្រោះបញ្ញាសិប្បនិម្មិតជាបច្ចេកវិទ្យា ដ៏មានឥទ្ធិពលប៉ុន្តែខ្ញុំគិតថា វាមានច្រើនទៀត ដើម្បីនាំមកនូវអ្វីដែលល្អ ជាងអ្វីយើងត្រូវបារម្ភទៅទៀត៕ ដោយ៖លី ភីលីព