បច្ចេកវិទ្យា

ចិន បង្ហាញភស្តុតាងបន្ថែមទៀត នៃការវាយប្រហារ តាមអ៊ីនធឺណិត ដោយទីភ្នាក់ងារសន្តិសុខអាមេរិក

ប៉េកាំង៖ ប្រទេសចិន បានចេញផ្សាយរបាយការណ៍ ស៊ើបអង្កេតថ្មីមួយ ដែលខ្លួនបានឲ្យដឹងថា ភស្តុតាងបន្ថែមទៀត ត្រូវបានគេរកឃើញដើម្បីបង្ហាញថា ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) នៅពីក្រោយ “ការវាយប្រហារ តាមអ៊ីនធឺណិតរាប់ពាន់” លើសាកលវិទ្យាល័យចិន។

ដោយមានការគាំទ្រផ្នែកបច្ចេកទេស ពីបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប និងអាស៊ីអាគ្នេយ៍ អ្នកជំនាញចិន អាចតាមដានលក្ខណៈបច្ចេកទេស អាវុធ និងផ្លូវដែលប្រើក្នុងការវាយប្រហារ តាមអ៊ីនធឺណិតប្រឆាំង នឹងសាកលវិទ្យាល័យ Northwestern Polytechnical របស់ប្រទេសចិន នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ National Computer Virus Emergency របស់ប្រទេសចិន។

របាយការណ៍បានឲ្យដឹងថា ពួកគេបានរកឃើញថា ការវាយប្រហារទាំងនោះ មានប្រភពចេញពីការិយាល័យ ដែលពាក់ព័ន្ធជាមួយ NSA នៃប្រតិបត្តិការចូលដំណើរការកាត់ដេរ (TAO) ដែលបានលាតត្រដាងចន្លោះប្រហោង បច្ចេកទេសផ្ទាល់ខ្លួន និងកំហុសប្រតិបត្តិការ ក្នុងអំឡុងពេលការវាយប្រហារ។

ការស៊ើបអង្កេតមុននេះ បានរកឃើញថា អាវុធវាយប្រហារតាមអ៊ីនធឺណិតចំនួន ៤១ ប្រភេទត្រូវបានប្រើប្រាស់ដោយ TAO នៅក្នុងការវាយប្រហារតាមអ៊ីនធឺណិត ដែលទើបតែលាតត្រដាងប្រឆាំង នឹងសាកលវិទ្យាល័យ។

របាយការណ៍បានឲ្យដឹងទៀតថា ក្នុងចំណោមឧបករណ៍ វាយប្រហារតាមអ៊ីនធឺណិត ៤១ ប្រភេទ ១៦ គឺដូចគ្នាបេះបិទទៅនឹងអាវុធរបស់ TAO ដែលត្រូវបានលាតត្រដាង ដោយក្រុម Hacker “Shadow Brokers” ហើយ ២៣ប្រទេស បានចែករំលែកភាពស្រដៀងគ្នា ដែលមានហ្សែន ៩៧ ភាគរយ ជាមួយនឹងឧបករណ៍ដែលដាក់ដោយ TAO ។

របាយការណ៍ បានបន្ដថាប្រភេទអាវុធពីរ ដែលនៅសេសសល់ ត្រូវប្រើរួមជាមួយអាវុធវាយប្រហារ តាមអ៊ីនធឺណិតផ្សេងទៀតរបស់ TAO ដោយបន្ថែមថាប្រភេទអាវុធនេះបង្ហាញថា អាវុធទាំងនោះសុទ្ធតែជារបស់ TAO។

ការវិភាគបច្ចេកទេសបានរកឃើញថា ពេលវេលាធ្វើការភាសា និងអាកប្បកិរិយារបស់អ្នក វាយប្រហារតាមអ៊ីនធឺណិត និងប្រតិបត្តិការ Miss ក៏បានលាតត្រដាងទំនាក់ទំនង របស់ពួកគេជាមួយ TAO ផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top