បច្ចេកវិទ្យា

លោក Elon Musk បញ្ចប់ការទិញ Twitter ក្នុងចំនួនទឹកប្រាក់ ៤៤ ពាន់លានដុល្លារ

អាមេរិក៖ លោក Elon Musk បានបញ្ចប់ការទិញយក Twitter Inc ដែលមានតម្លៃ ៤៤ ពាន់លានដុល្លារ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយការផ្លាស់ប្តូរដំបូងរបស់លោក ដោយបណ្តេញអ្នកដឹកនាំកំពូល របស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលលោកបានចោទប្រកាន់ថា បានបំភាន់គាត់លើចំនួនគណនី Spam នៅលើវេទិកាយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

នេះបើយោងតាមអ្នកដឹងបញ្ហានេះថា លោក Musk បានបញ្ឈប់នាយកប្រតិបត្តិ Twitter លោក Parag Agrawal ប្រធានផ្នែកហិរញ្ញវត្ថុ Ned Segal និងកិច្ចការច្បាប់ និងជាប្រធានគោលនយោបាយ Vijaya Gadde ។ ប្រភពបានបន្ថែមថា Agrawal និង Segal ស្ថិតនៅក្នុងទីស្នាក់ការកណ្តាលរបស់ Twitter នៅទីក្រុង San Francisco នៅពេលកិច្ចព្រមព្រៀងបានបិទ ហើយត្រូវដើររចេញ៕ ដោយ៖លី ភីលីព

Most Popular

To Top