បច្ចេកវិទ្យា

ក្រុមហ៊ុន Samsung Electronics ៖ ប្រាក់ចំណេញប្រតិបត្តិការ នៅត្រីមាសទី៣ធ្លាក់ចុះ ៣១% ធៀបនឹងឆ្នាំមុន

សេអ៊ូល ៖ ក្រុមហ៊ុនបច្ចេកវិទ្យា យក្ស កូរ៉េខាងត្បូង Samsung Electronics បាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការ នៅត្រីមាសទី៣ របស់ខ្លួនបានធ្លាក់ចុះ ៣១.៣៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីការធ្លាក់ចុះ នៃសេដ្ឋកិច្ចពិភពលោក បានប៉ះពាល់ដល់តម្រូវការ សម្រាប់អ្នកប្រើប្រាស់អេឡិចត្រូនិក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុនបាន និយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណូលលើផ្នែក បន្ទះឈីបអង្គចងចាំដ៏សំខាន់ របស់ខ្លួនបានធ្លាក់ចុះ ហើយតម្រូវការ សម្រាប់ ផលិតផលប្រើប្រាស់នៅតែខ្សោយ ។ ក្រុមហ៊ុនបានបន្តថា ប្រាក់ចំណេញប្រតិបត្តិការ សម្រាប់ខែកក្កដាដល់ខែកញ្ញាឆ្នាំ ២០២២បានធ្លាក់ចុះដល់ ១០ ពាន់ពាន់លានវ៉ុន (៧ ពាន់លានដុល្លារ) ធ្លាក់ចុះ១៥.៨ពាន់ពាន់លានវ៉ុន សម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

លទ្ធផលនេះគឺជាការធ្លាក់ចុះប្រាក់ចំណេញប្រចាំឆ្នាំលើកដំបូងក្នុងរយៈពេលជិត ៣ ឆ្នាំសម្រាប់ក្រុមហ៊ុន Samsung Electronics ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោក។ ប៉ុន្តែក្រុមហ៊ុនបានបន្ថែមថា ខ្លួនបានឃើញការកើនឡើងនៃការលក់ដែលកើនឡើង ៣.៧៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៧៦ ពាន់ពាន់លានវ៉ុន ។

ក្រុមហ៊ុនផលិតបន្ទះឈីបមេម៉ូរីដ៏ធំបំផុត របស់ពិភពលោក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនយក្ស Samsung មកដល់ពេលនេះជាចក្រភព ដែលគ្រប់គ្រងដោយគ្រួសារដ៏ធំបំផុតត្រូវគេស្គាល់ថា ជា Chaebols គ្រប់គ្រងអាជីវកម្ម ក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាសេដ្ឋកិច្ចធំបំផុត ទីបួនរបស់អាស៊ី ។
ក្រុមហ៊ុននេះមានសារសំខាន់ ចំពោះសុខភាពសេដ្ឋកិច្ច របស់ប្រទេសដោយចំណូលសរុប របស់វាគឺស្មើ នឹងមួយភាគប្រាំ នៃផលិតផលក្នុងស្រុកសរុបជាតិ។ រហូតមកដល់ត្រីមាសទី២ នៃឆ្នាំនេះ Samsung រួមជាមួយនឹងក្រុមហ៊ុន បច្ចេកវិទ្យា ផ្សេងទៀត ទទួលបានអត្ថប្រយោជន៍ យ៉ាងសំខាន់ពីតម្រូវការដ៏ខ្លាំង សម្រាប់ឧបករណ៍អេឡិចត្រូនិក ក៏ដូចជាបន្ទះឈីបដែលផ្តល់ថាមពលដល់ពួកគេ ក្នុងអំឡុងពេលជំងឺរាតត្បាត៕

Most Popular

To Top