បច្ចេកវិទ្យា

ណាសា ៖ អវកាសយានិកនឹងរស់នៅ និងធ្វើការនៅលើភពព្រះច័ន្ទ ក្នុងរយៈពេលមួយទសវត្សរ៍

អាមេរិក ៖ អង្គការអវកាសណាសារបស់អាមេរិក បាននិយាយថា ជំរុំមូលដ្ឋាននឹងត្រូវបានបង្កើតឡើង ជាមួយនឹងកាប៊ីនភពព្រះច័ន្ទ និងផ្ទះចល័ត ដែលធ្វើឲ្យអ្នកអវកាសស្នាក់នៅ លើព្រះច័ន្ទរហូតដល់ ២ ខែក្នុងពេលតែមួយ យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ ។

ណាសាគ្រោងនឹងមាន អវកាសយានិកធ្វើការ និងរស់នៅលើភពព្រះច័ន្ទដល់ទៅ២ខែក្នុងរយៈពេលមួយទសវត្សរ៍ ។ យន្តគ្រាប់រ៉ុក្កែត Artemis របស់ណាសាបានចេញ ដំណើរទៅកាន់ភពព្រះច័ន្ទក្នុងសប្តាហ៍នេះ ដោយបានបញ្ជូនកន្សោមជំនាន់ ក្រោយលើការ ធ្វើដំណើរជុំវិញព្រះច័ន្ទ និងត្រឡប់មកវិញ ៥០ ឆ្នាំបន្ទាប់ ពីបេសកកម្មចុងក្រោយនៃព្រះច័ន្ទ Apollo ។

ការបាញ់បង្ហោះត្រូវពន្យារពេល និងរំពឹងខ្ពស់ របស់ទីភ្នាក់ងារអវកាសអាមេរិកពីរដ្ឋផ្លរីដា ទីបំផុតបានចាប់ផ្ដើមកម្មវិធីស្នងតំណែងរបស់ Apollo ឈ្មោះ Artemis ដែលមានបំណងបញ្ជូនអវកាស យានិកត្រឡប់ទៅផ្ទៃព្រះច័ន្ទក្នុងទសវត្សរ៍នេះ និងបង្កើតមូលដ្ឋានប្រកបដោយនិរន្តរភាពនៅទីនោះ ដើម្បីជាជំហានឆ្ពោះទៅរកការរុករកមនុស្ស ភពអង្គារនាពេលអនាគត ។

ហើយឥឡូវនេះ ណាសា បាននិយាយថា កម្មវិធីនេះពិតជាជំហានមួយឆ្ពោះទៅរកការបញ្ជូននាវិកធម្មតាទៅកាន់ភពព្រះច័ន្ទ ហើយថែមទាំងអាចឲ្យពួកគេ ស្នាក់នៅបានយូរទៀតផង ។ វាមានគម្រោងបង្កើត ហៅថា Artemis Base Camp នឹងមានកាប៊ីនភពព្រះច័ន្ទទំនើប និងសូម្បីតែផ្ទះចល័តនឹង ធ្វើឲ្យអវកាសយានិកស្នាក់នៅ រហូតដល់២ខែ៕

Most Popular

To Top