បច្ចេកវិទ្យា

អង់គ្លេស ផ្តល់មីស៊ីលបច្ចេកវិទ្យាទំនើបថ្មី ចុងក្រោយជាច្រើនទៀត ឲ្យអ៊ុយក្រែន

បរទេស៖យោងតាមការបង្ហាញវិដេអូ ដោយកងកម្លាំងយោធារបស់អង់គ្លេស បានឲ្យដឹងថារដ្ឋាភិបាលទីក្រុងឡុង បានកំពុងរៀបចំក្នុងការផ្តល់ជូន នូវអ៊ុយក្រែន ជាមួយនឹងមីស៊ីលប្រភេទថ្មី ដែលមានបច្ចេកវិទ្យា ទំនើបខ្លាំងផ្សេងទៀត គឺ Brimstone 2 ជាច្រើនគ្រាប់។

របាយការណ៍ដែលត្រូវបានធ្វើឡើងដោយអង់គ្លេស បានបង្ហាញដែរថាមីស៊ីលនឹងចាប់ផ្តើម កិច្ចការងាររៀបចំនិងដឹកជញ្ជូនមីស៊ីលទាំងនេះ តាំងតែពី៦ខែមុនមកម្ល៉េះ ហើយវាគឺជាមីស៊ីលទំនើបចុងក្រោយ ដែលមិនដែលធ្លាប់ត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសអ៊ុយក្រែននៅឡើយទេ។

គួរឲ្យដឹងដែរថាជាធម្មតាមីស៊ីល Brimstone 2 នេះគឺជាប្រភេទមីស៊ីលដែលអាចបាញ់ចេញ ពីយន្តហោះចម្បាំង ប៉ុន្តែនៅពេលដែលត្រូវយកមកប្រើប្រាស់នៅអ៊ុយក្រែន វានឹងត្រូវកែច្នៃ ដើម្បីអាចបាញ់ចេញពីរថយន្តជំនួសវិញ ហើយសមត្ថភាពរវា គឺដើម្បីកំទេចរថក្រោះនិងគ្រឿងយន្តយោធា ផ្សេងទៀតរបស់សត្រូវ។

លើសពីនេះអ្វីដែលគេបានដឹងអំពី Brimstone 2 គឺថាវាគឺជាមីស៊ីលដែលមានតម្លៃមួយ ក្នុងចំណោមមីស៊ីលដែលអង់គ្លេស មានពោលគឺអាចមានតម្លៃចន្លោះពី១៧៥ ០០០ផោន ឬប្រមាណជា២០៧ ១១០ដុល្លារអាមេរិកក្នុងមួយគ្រាប់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top