ទីក្រុងឡុងដ៍ ៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Microsoft កំពុងកាន់កាប់ភាគហ៊ុន ប្រហែល ៤ ភាគរយក្នុងប្រតិបត្តិករ នៃផ្សារហ៊ុន London Stock Exchange ដែលបានយល់ព្រមចំណាយ យ៉ាងហោចណាស់ ២.៨ ពាន់លានដុល្លារ ក្នុងសេវាកម្ម cloud-computing ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ។
នេះបើយោង តាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងបានប្រកាស កាលពីថ្ងៃអាទិត្យ ដោយក្រុមហ៊ុន Microsoft ថា ការប្តេជ្ញាចិត្តលើការចំណាយនោះ នឹងត្រូវផ្សព្វផ្សាយ ក្នុងរយៈពេល ១០ ឆ្នាំ។ ថ្មីៗនេះ ការផ្លាស់ប្តូរធំៗ បានចាប់ផ្តើមចាប់ដៃគូ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីផ្លាស់ប្តូរហេដ្ឋា រចនាសម្ព័ន្ធបច្ចេកវិទ្យា របស់ពួកគេទៅកាន់ពពក ។ ប្រហែលមួយឆ្នាំមុន Nasdaq បានប្រកាសថា ខ្លួននឹងធ្វើចំណាកស្រុក ទីផ្សារអាមេរិកខាងជើង ទៅកាន់វេទិកា Amazon Web Services ខណៈទំនិញ និង ប្រតិបត្តិករប្តូរប្រាក់ នាពេលអនាគត CME Group បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង រយៈពេល ១០ ឆ្នាំជាមួយ Google ដើម្បីផ្លាស់ប្តូរប្រព័ន្ធ ពាណិជ្ជកម្មរបស់ខ្លួនទៅកាន់ ជloud ។
London Stock Exchange Group ឬ LSEG មានគោលបំណងធ្វើឲ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងសមត្ថភាពវិភាគបច្ចុប្បន្នរបស់ខ្លួន។ នោះនឹងពាក់ព័ន្ធនឹងការផ្ទេរវេទិកាទិន្នន័យរបស់ LSEG និងបច្ចេកវិទ្យាផ្សេងទៀត ចូលទៅក្នុង Azure ជាវេទិកាកុំព្យូទ័រ Cloud របស់ Microsoft ។ ក្រុមហ៊ុនបាននិយាយថា LSEG អាចនឹងចំណាយច្រើនជាង ២.៨ ពាន់លានដុល្លារ លើការផ្តល់របស់ Microsoft ដោយអាស្រ័យលើតម្រូវការ សម្រាប់វេទិកាទិន្នន័យ និងសេវាកម្មផ្សេង ទៀតរបស់ខ្លួន ។
ក្រុមហ៊ុន Microsoft នឹងត្រូវដាក់កម្រិត លើការលក់ភាគហ៊ុន របស់ខ្លួននៅក្នុង LSEG សម្រាប់រយៈពេលមួយឆ្នាំ ចាប់ពីពេលដែលក្រុមហ៊ុន បានបញ្ចប់ការទិញភាគហ៊ុន ៤ភាគរយក្នុងក្រុមហ៊ុន។ ក្រុមហ៊ុន Microsoft ក៏ត្រូវបានហាមឃាត់មិនឲ្យលក់លើស ពីពាក់កណ្តាលនៃភាគហ៊ុន LSEG របស់ខ្លួនក្នុងរយៈពេល ១២ ខែបន្ទាប់ ។
ក្រុមហ៊ុនបាននិយាយថា លោក Scott Guthrie អនុប្រធានប្រតិបត្តិ នៃអាជីវកម្ម ជloud និងសិប្បនិម្មិតរបស់ Microsoft នឹងត្រូវបានតែងតាំង ជានាយកមិនមែនប្រតិបត្តិ នៃ LSEG ដែលស្ថិតនៅក្រោមការ យល់ព្រមជាក់លាក់។ ភាគហ៊ុនរបស់ Microsoft បានកើនឡើង ១.៨ភាគរយនៅក្នុងការជួញ ដូរពាក់កណ្តាលថ្ងៃចន្ទ ៕