បច្ចេកវិទ្យា

លោក Elon Musk ៖ បណ្តាញសង្គម Twitter មិនស្ថិតក្នុងផ្លូវលឿន ក្នុងការក្ស័យធនទៀតទេ

អាមេរិក ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីរូបនេះ មិនមានភាពងាយស្រួល ចាប់តាំងពីបានគ្រប់គ្រង វេទិកាកាលពីខែតុលា ប៉ុន្តែលោកនិយាយថា សរុបមក វាហាក់ដូចជាកំពុង ដំណើរការក្នុងទិសដៅដ៏ល្អ ។

លោក Elon Musk និយាយថា បណ្តាញសង្គមយក្សអាមេរិក Twitter មិនស្ថិតនៅលើផ្លូវលឿនក្នុងការក្ស័យធនទៀតទេ ប៉ុន្តែសារភាពថា នៅតែមានការងារជាច្រើនដែលត្រូវធ្វើ។ ចាប់តាំងពីលោកបានកាន់កាប់ វេទិកាបណ្តាញសង្គមកាលខែតុលា ដោយបានចំណាយប្រាក់ចំនួន ៤៤ពាន់លានដុល្លារសម្រាប់វា លោក Musk មិនមានការជិះងាយស្រួលទេ ។

លោកបានធ្វើការសម្រេចចិត្ត គោលនយោបាយដ៏ចម្រូងចម្រាសជាច្រើន ហើយបានបាត់បង់អ្នកផ្សាយពាណិជ្ជកម្មធំៗ ជាច្រើន ដោយសារការព្រួយបារម្ភ បានកើនឡើងអំពីទិសដៅរបស់វេទិកានេះ និងអំពីសមត្ថភាពរបស់ខ្លួន ក្នុងការបង់ការប្រាក់លើបំណុលចំនួន ១៣ ពាន់លានដុល្លារ ដែលលោកបានទិញវា។
យើងមានការចំណាយ ដែលស្ថិតក្រោមការគ្រប់គ្រង ដោយសមហេតុផល ដូច្នេះក្រុមហ៊ុនមិនស្ថិតនៅលើផ្លូវលឿន ដើម្បីក្ស័យធនទៀតទេ ។ ក្រោយមកលើ Tweet លោកបានបន្ថែមថា Twitter មិនទាន់មានសុវត្ថិភាពទេ គ្រាន់តែមិនស្ថិតក្នុងផ្លូវលឿនក្នុងការក្ស័យធន នៅមានកិច្ចការជាច្រើន ដែលត្រូវធ្វើ៕

Most Popular

To Top