បច្ចេកវិទ្យា

China Eastern ចាប់ផ្តើមការហោះហើរ សាកល្បងយន្តដឹកអ្នកដំណើរ C919របស់ខ្លួន

ចិន៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines កាលពីថ្ងៃចន្ទបានបើកការហោះហើរសាកល្បង សម្រាប់យន្តហោះ C919 លើកដំបូង ដែលមិនធ្លាប់មានយន្តហោះដឹកអ្នកដំណើរ ដែលអាចហោះបាន ១០០ម៉ោង។

ក្រុមហ៊ុនអាកាសចរណ៍នេះ បានទទួលយន្តហោះ C919 ជាយន្តហោះពាណិជ្ជកម្មផលិតក្នុងស្រុកដំបូងគេ របស់ប្រទេសចិន ពីក្រុមហ៊ុនផលិតយន្តហោះ Commercial Aircraft Corp of China (COMAC) កាលពីថ្ងៃទី ៩ ខែធ្នូ។
អ្នកជំនាញអាកាសចរណ៍បាននិយាយថា ការហោះហើរសាកល្បង ប្រសិនបើទទួលបានជោគជ័យ នឹងត្រួសត្រាយផ្លូវ សម្រាប់ការធ្វើពាណិជ្ជកម្មនៃយន្តហោះ C919 ។

ការហោះហើរសាកល្បងលើកដំបូង បានឃើញយន្តហោះ C919 ហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Shanghai Hongqiao ហើយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Beijing Capital International Airport កាលពីរសៀលថ្ងៃច័ន្ទ។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ជើងហោះហើរស្រដៀងគ្នា នឹងបន្តរហូតដល់ពាក់កណ្តាលខែកុម្ភៈ និងមានរយៈពេល ១០០ ម៉ោងសរុបដែលគ្របដណ្តប់ ព្រលានយន្តហោះចំនួន ១០ ខេត្ត និងក្រុងចំនួនប្រាំបួន នៅទូទាំងប្រទេសចិន។

លោក Zheng Hongfeng ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនផ្តល់សេវាទិន្នន័យអាកាសចរណ៍ និងដំណោះស្រាយ VariFlight បាននិយាយថា ការហោះហើរសាកល្បងសម្គាល់ការផ្លាស់ប្តូរ របស់យន្តហោះដឹកអ្នកដំណើរ ពីការបំពេញបច្ចេកវិទ្យា ទៅប្រតិបត្តិការពាណិជ្ជកម្ម” ។

បើប្រៀបធៀបទៅនឹងយន្តហោះ Airbus A320 និងស៊េរី Boeing B737 យន្តហោះ C919 របស់ COMAC ត្រូវបានគេរំពឹងថានឹងបំបែកផ្នែកពីរនៃ Boeing និង Airbus ទាំងទីផ្សារក្នុងស្រុក និងពិភពលោក។ លោក Lin Zhijie អ្នកវិភាគអាកាសចរណ៍បាននិយាយថា ប្រតិបត្តិការពាណិជ្ជកម្ម នៃយន្តហោះ C919 នឹងផ្តល់ឲ្យអ្នកធ្វើដំណើរ តាមផ្លូវអាកាសនូវជម្រើសថ្មីមួយ ។

លោក Lin ជាអ្នកសរសេរអត្ថបទនៅ carnoc.com គេហទំព័រអាកាសចរណ៍ស៊ីវិល ដ៏ធំបំផុតមួយរបស់ចិន បាននិយាយថា ទីផ្សារអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន កំពុងមើលឃើញការងើបឡើងវិញ យ៉ាងឆាប់រហ័ស ហើយត្រូវបានព្យាករណ៍ថា នឹងក្លាយជាទីផ្សារយន្តហោះពាណិជ្ជកម្មដ៏ធំបំផុត របស់ពិភពលោក អាចត្រូវការយន្តហោះប្រភេទនេះរហូតដល់ ៤០០គ្រឿង ជារៀងរាល់ឆ្នាំ ក្នុងសម័យក្រោយ COVID-19៕ ដោយ៖លី ភីលីព

Most Popular

To Top