បច្ចេកវិទ្យា

តិចអត់ដឹង! ក្នុង​បេសកកម្ម​អាប៉ូឡូ​ទី​១៤ មនុស្ស​បាន​នាំ​យក​​កីឡា​មួយ​ប្រភេទ​ ទៅ​លេង​​លើ​ព្រះ​ចន្ទ​​​លើក​ដំបូង ​ក្នុងប្រវត្តិសាស្ត្រ

បេសកកម្ម​អាប៉ូឡូ​ទី​១១ គឺ​​ជា​ការ​បោះ​ជំហាន​​ជា​ប្រវត្តិសាស្ត្រ​ដ៏​ធំ​ធេង​​មួយ ដែល​មនុស្ស​អាច​ឡើង​ទៅ​ជាន់​ដី​​ភព​ព្រះ​ចន្ទ​ជា​លើក​ដំបូង​បង្អស់​ កាល​​ពី​ឆ្នាំ​​១៩៦៩។ ក្រោយ​មក​ទៀត​ក៏​មាន​​បេសកកម្ម​ជា​បន្តបន្ទាប់​ ដើម្បី​ឡើង​ទៅ​ភព​ព្រះ​ចន្ទ។ ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​គួរ​ឲ្យ​​កត់​សម្គាល់​មួយ​ផ្នែក​គឺ​នៅ​ក្នុង​បេសកកម្ម​អាប៉ូឡូ​ទី​១៤ ដោយ​គ្រា​នោះ​មនុស្ស​បាន​នាំ​យក​​កីឡា​មួយ​ប្រភេទ​ទៅ​លេង​​លើ​ព្រះ​ចន្ទ​​​លើក​ដំបូង​​ជា​ប្រវត្តិសាស្ត្រ។

វា​ជា​កីឡា​វាយ​កូនគោល ដែល​ត្រូវ​យក​ទៅ​​លេង​ដោយ​​អវកាសយានិក​​អាមេរិក​​​មួយ​រូប​គឺ​លោក Alan Shepard។ លោក​ត្រូវ​គេ​បញ្ជូន​​ឡើង​ទៅ​ភព​ព្រះ​ចន្ទ​ជាមួយ​មិត្ត​រួម​ការងារ​ចំនួន​២​នាក់​ផ្សេង​ទៀត នៅ​ក្នុង​ឆ្នាំ​១៩៧១។ លោក Alan បាន​សាកល្បង​វាយ​កូនគោល​ដោយ​ជោគជ័យ​នៅ​លើ​ព្រះ​ចន្ទ។ ប៉ុន្តែ​រយៈ​ចម្ងាយ​ដែល​កូន​បាល់​​​អាច​ផ្លោង​ទៅ​គឺ​មិន​ត្រូវ​បាន​ដឹង​ច្បាស់​ឡើយ។ យ៉ាង​ណា​មិញ លោក Alan បាន​អះអាង​ថា លោក​ឃើញ​វា​ហោះ​ទៅ​ឆ្ងាយ​រាប់​គីឡូ​ម៉ែត្រ​ឯណោះ។

រហូត​ដល់​ឆ្នាំ​២០១០ មាន​​អ្នក​តារា​រូប​វិទ្យាសាស្ត្រ​ម្នាក់​គឺ​លោក Ethan Siegel បាន​សម្រេច​ចិត្ត​ធ្វើ​ការ​គណនា​ពី​ចម្ងាយ​ដែល​កូន​បាល់​ហោះ​ទៅ​ដល់។ លោក​ជឿជាក់​ថា កូន​បាល់​របស់​លោក Alan បាន​ហោះ​នៅ​ក្នុង​ខ្យល់​​រយៈពេល​៧០​វិនាទី ហើយ​ទៅ​ដល់​រយៈ​​ចម្ងាយ ៤០០០​​ម៉ែត្រ ដែល​នេះ​​​ច្រើន​ជាង​៨​ដង​ បើ​ធៀប​ជាមួយ​​រយៈ​ចម្ងាយ​ឯតទគ្គកម្ម​ពិភពលោក​​សម្រាប់​កីឡា​វាយ​កូន​គោល​លើ​ផែន​ដី៕ Source: Sabay

Most Popular

To Top