បច្ចេកវិទ្យា

ក្រុមហ៊ុន Toyota គ្រោងនឹងសាកល្បង រថយន្តអ៊ីដ្រូសែនរាវ នៃការប្រណាំងរថយន្ត ឆ្នាំ២០២៣

NAGOYA៖ ក្រុមហ៊ុន Toyota Motor Corp ដ៏ធំរបស់ជប៉ុនគ្រោងនឹងបញ្ចូលរថយន្ត ដែលកំពុងអភិវឌ្ឍដោយប្រើប្រាស់អ៊ីដ្រូសែនរាវ ទៅក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត ឆ្នាំ ២០២៣ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីធ្វើឲ្យយានជំនិះដំណើរការ ដោយឥន្ធនៈមិនរងផលប៉ះពាល់ដល់បរិស្ថាន អាចធ្វើពាណិជ្ជកម្មបាន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន កំពុងផ្តោតលើរថយន្តអគ្គិសនី ដើម្បីសម្រេចបាននូវគោលដៅអព្យា ក្រឹតកាបូន Toyota ក៏បានវិនិយោគក្នុងការអភិវឌ្ឍន៍ បច្ចេកវិទ្យាជាច្រើន រួមទាំងរថយន្តដើរដោយថាមពលអ៊ីដ្រូសែន ដោយផលិតស្ទើរតែគ្មានកាបូនឌីអុកស៊ីត នៅពេលដំណើរការ។ សម្រាប់ក្រុមហ៊ុនផលិតរថយន្ត សម្ពាធគឺស្ថិតនៅលើការផ្តល់ការជំនួស ប្រកបដោយនិរន្តរភាព សម្រាប់រថយន្តប្រើប្រេងសាំង ដែលរដ្ឋាភិបាលជប៉ុន មានបំណងលុបបំបាត់ ការលក់រថយន្តថ្មីនៅឆ្នាំ ២០៣៥ ជាផ្នែកនៃការជំរុញរបស់ខ្លួន សម្រាប់សង្គមអព្យាក្រឹតកាបូន នៅឆ្នាំ ២០៥០។

តាមរយៈការដាក់បញ្ចូលរថយន្តអ៊ីដ្រូសែនរាវ ទៅនឹងការប្រណាំង Toyota មានបំណងធ្វើឲ្យប្រសើរឡើង នូវមុខងារនៃបច្ចេកវិទ្យាចាប់ផ្តើម និងដោះស្រាយបញ្ហាប្រឈម មួយចំនួនរបស់ខ្លួន រួមទាំង របៀបរក្សាសារធាតុរាវអ៊ីដ្រូសែន នៅសីតុណ្ហភាពដក ២៥៣ C ។

ការប្រើប្រាស់អ៊ីដ្រូសែនក្នុងទម្រង់រាវ ជំនួសឲ្យស្ថានភាពឧស្ម័នរបស់វា នឹងធ្វើឱ្យរថយន្តមានចំងាយទ្វេដង និងធ្វើឲ្យមានស្ថានីយ៍ប្រេងឥន្ធនៈអ៊ីដ្រូសែនតូចជាង។ ម៉ាស៊ីនអ៊ីដ្រូសែនរាវ ត្រូវតែដុតធាតុជាឧស្ម័ន បន្ទាប់ពីបំប្លែងវាពីអង្គធាតុរាវ៕ ដោយ៖លី ភីលីព

Most Popular

To Top