បច្ចេកវិទ្យា

រូបសំណាក សត្វស្លាបតម្លៃ ១០០,០០០ដុល្លារ នៅពេលលោក Musk ដេញថ្លៃវត្ថុ របស់ Twitter HQ

សេនហ្វ្រេនស៊ីស្កូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា រូបសំណាកសត្វស្លាប Twitter មួយរូបប្រមូលយកបានទឹកប្រាក់ ១០០,០០០ដុល្លារ កាលពីថ្ងៃពុធ ខណៈលោក Elon Musk បានដេញថ្លៃគ្រឿង សង្ហារឹម គ្រឿង តុបតែងផ្ទះបាយ និងអ្វីៗជាច្រើនទៀត ពីទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុនបច្ចេកវិទ្យានៅទីក្រុង San Francisco ។

ការដេញថ្លៃតាមអ៊ីនធើណេត នៃទ្រព្យសម្បត្តិការិយាល័យសាជីវកម្ម អតិរេករបស់ Twitter មានរយៈពេលជាង ២៤ ម៉ោងក៏មានពន្លឺអ៊ីយូតាប្រវែង ១០ ហ្វីតមានរាងដូចរូបសញ្ញាសត្វស្លាបរបស់ Twitter នាំមកនូវការដេញថ្លៃឈ្នះ ៤០,០០០ដុល្លារ សម្រាប់សេវាដេញថ្លៃរបស់ Heritage Global Partners បានបញ្ជាក់ ។

លោក Musk កាលពីខែធ្នូបាននិយាយថា ការកាត់បន្ថយថ្លៃដើមយ៉ាងធ្ងន់ធ្ងរ នៅ Twitter បានជួសជុលផ្នែកហិរញ្ញវត្ថុ ដ៏អាក្រក់របស់ក្រុមហ៊ុននេះ ខណៈលោកបានចាប់ផ្តើមស្វែងរក CEO ថ្មីសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមដែលមានបញ្ហារបស់លោក ។
មហាសេដ្ឋីបានប្រាប់វេទិកា ជជែកផ្ទាល់នៅពេលនោះថា បើគ្មានការផ្លាស់ប្តូរ រួមទាំងការបណ្តេញបុគ្គលិក ជាងពាក់កណ្តាលនៃ Twitter នោះ ក្រុមហ៊ុននឹងអាចរកចំណូលបាន ៣ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ។

លោក Musk បានបន្តថា លោកបានកាត់បន្ថយការ ចំណាយដូចជាឆ្កួតនៅវេទិកា ដែលលោកបានទិញក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ។ ត្រឹមតែប៉ុន្មានសប្តាហ៍ក្នុងភាពជាម្ចាស់ Twitter របស់លោក លោក Musk បានបណ្តេញចេញប្រហែល ពាក់កណ្តាលនៃកម្លាំងពលកម្មចំនួន ៧,៥០០នាក់របស់ខ្លួនបង្ក ឲ្យមានការព្រួយបារម្ភថា ក្រុមហ៊ុននេះមានបុគ្គលិកមិនគ្រប់គ្រាន់ដើម្បីអនុវត្តការ សម្របសម្រួលមាតិកា និងធ្វើឲ្យរដ្ឋាភិបាល និងអ្នកផ្សាយពាណិជ្ជកម្ម គួរឲ្យភ័យខ្លាច ។

លោក Musk បានបន្ថែមថា យុទ្ធសាស្រ្តរបស់លោក គឺកាត់បន្ថយការចំណាយយ៉ាងច្រើន ខណៈការបង្កើនប្រាក់ចំណូល ហើយសេវាកម្មជាវថ្មី ៨ដុល្លារ ហៅថា Twitter Blue នឹងជួយដល់គោលដៅនោះ ៕

Most Popular

To Top