បច្ចេកវិទ្យា

ទីបំផុត Blue Origin របស់លោក Jeff Bezos ទទួលបានកិច្ចសន្យាភពព្រះច័ន្ទ ដែលចង់បានហើយ

អាមេរិក ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា អង្គការអវកាសណាសា “NASA” របស់អាមេរិក បានជ្រើសរើសយន្តអវកាស Blue Origin ដើម្បីសាងសង់ប្រព័ន្ធ ចុះចតលើភពព្រះច័ន្ទ របស់មនុស្សសម្រាប់បេសកកម្ម Artemis V ដោយបច្ចុប្បន្នត្រូវ បានកំណត់គោលដៅ សម្រាប់ឆ្នាំ ២០២៩ ។

ពានរង្វាន់នេះមាន តម្លៃ ៣.៤ ពាន់លានដុល្លារ មានន័យថា ណាសាគួរតែមានប្រព័ន្ធចុះ ចតមនុស្ស២ដាច់ ដោយឡែកពីគ្នា សម្រាប់បេសកកម្ម នៅភពព្រះច័ន្ទ នៅចុងទសវត្សរ៍នេះ ដោយ SpaceX បានអភិវឌ្ឍ Starship HLS lander ផ្ទាល់ខ្លួនរួចហើយ។
កម្មវិធី Artemis របស់អង្គការ NASA បានចាប់ផ្តើម កាលពីខែវិច្ឆិកាឆ្នាំមុន ជាមួយនឹងការធ្វើតេស្តិ៍មិនធ្លាប់មាន នៃគ្រាប់រ៉ុក្កែត SLS និងយានអវកាស Orion ថ្មីរបស់ណាសានឹង រុករកផ្នែកខ្លះនៃព្រះច័ន្ទ ដែលមនុស្សមិនមកទស្សនា និងសាងសង់មូលដ្ឋានអចិន្ត្រៃយ៍ នៅលើព្រះច័ន្ទសម្រាប់អវកាសយានិករស់នៅ និងធ្វើការ ។

បេសកកម្មដំបូងបង្អស់ របស់នាវិកទៅកាន់ភពព្រះអង្គារ ក៏អាចត្រូវបានដាក់ឲ្យដំណើរការពីផ្ទៃព្រះច័ន្ទ នៅទសវត្សរ៍ឆ្នាំ ២០៣០។ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានបង្កើតក្រុមហ៊ុន Blue Origin កាលពី ២៣ ឆ្នាំមុន បានបង្ហោះសារលើ Twitter ថា លោករីករាយក្នុងការ ឈ្នះកិច្ចសន្យានេះ ដោយនិយាយថា មានកិត្តិយសណាស់ ដែលបានធ្វើដំណើរជាមួយណាសា ដើម្បីចុះចតអវកាសយានិក នៅលើភពព្រះច័ន្ទ និងការស្នាក់នៅ ៕

Most Popular

To Top