បច្ចេកវិទ្យា

ក្រុមហ៊ុន Toyota បង្ហាញពីការធ្វើតេស្តិ៍គាំង មិនត្រឹមត្រូវនៅ ក្រុមហ៊ុនបុត្រសម្ព័ន្ធ Daihatsu

តូក្យូ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Toyota Motor Corp បានរកឃើញការធ្វើតេស្តិ៍គាំង មិនត្រឹមត្រូវសម្រាប់ម៉ូដែលមួយ និងការផ្អាកការនាំចេញ នៅក្នុងចុងក្រោយបង្អស់ នៃបញ្ហាអាម៉ាស់ជាបន្តបន្ទាប់ ដែលកំពុងញាំញីក្រុមហ៊ុនផលិត រថយន្តកំពូលរបស់ប្រទេសជប៉ុន ។

បញ្ហាចុងក្រោយបំផុត ត្រូវបានលាតត្រដាង កាលពីល្ងាចថ្ងៃសុក្រ ប៉ះពាល់ដល់រថយន្តកូនកាត់ Toyota Raize ចំនួន ៥៦,១១១ គ្រឿង ដែលផលិតដោយ Daihatsu Motor Co ជាក្រុមហ៊ុនផលិតឯកទេស លើរថយន្តម៉ូដែលតូចៗ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់ Toyota ។ នេះបើយោងតាមក្រុមហ៊ុន ផលិតរថយន្តថា វាក៏ប៉ះពាល់ ដល់រថយន្តចំនួន ២២,៣២៩ គ្រឿងត្រូវបានលក់ជា Daihatsu Rocky ហើយ រថយន្តទាំងអស់ត្រូវបានលក់ នៅក្នុងប្រទេសជប៉ុន ។

Daihatsu បាននិយាយថា សម្រាប់ការធ្វើតេស្តិ៍គាំង ដែលមានកំហុស លទ្ធផលសម្រាប់បង្គោល ដែលប្រើសម្រាប់វាស់ផល ប៉ះពាល់នៅផ្នែកខាងឆ្វេង ត្រូវបានប្រើ សម្រាប់ផ្នែកខាងស្តាំ នៅពេលភាគី ទាំង២ត្រូវធ្វើតេស្តិ៍ ។ កាលពីមួយសប្តាហ៍មុន ក្រុមហ៊ុន Toyota បានទទួលស្គាល់ថា មានការបំពានទិន្នន័យ នៅសេវាកម្ម ភ្ជាប់អ៊ីនធើណេតរបស់ខ្លួន ដែលដំណើរការដោយក្រុមហ៊ុនជាក្រុម ។
ការបំពាននេះបានអូសបន្លាយ មួយទសវត្សរ៍ ដែលមានន័យថា ព័ត៌មានរបស់អ្នកបើកបរនៅលើរថយន្តជាង ២ លានគ្រឿងបានប្រឈម នឹងហានិភ័យ សម្រាប់ការលេចធ្លាយ ។ គ្មានការបំពានណាមួយ ត្រូវបានរាយការណ៍ទេ ។ កាលពីខែមុន បញ្ហាសាកល្បងគាំង ដាច់ដោយឡែក សម្រាប់ម៉ូដែល Daihatsu លក់នៅក្រៅប្រទេសត្រូវបានបង្ហាញផលប៉ះពាល់ដល់រថយន្តចំនួន ៨៨,១២៣ គ្រឿង។ ការពិនិត្យបន្ថែមបានរកឃើញ កំហុសក្នុងទីផ្សារប្រទេសជប៉ុន ។

នេះបើយោងតាមក្រុមហ៊ុន ផលិតរថយន្តថា បញ្ហាពីមុនបានប៉ះពាល់ដល់ Toyota Yaris ATIV ដែលលក់ក្នុងប្រទេសថៃ ម៉ិកស៊ិក និងប្រទេសឈូងសមុទ្រ មួយចំនួន Perodua Axia លក់នៅម៉ាឡេស៊ី និង Toyota Agya នៅអេក្វាឌ័រ ៕

Most Popular

To Top