វ៉ាស៊ីនតោន៖ ទីភ្នាក់ងារនេះបានឲ្យដឹងថា រដ្ឋបាលអាកាសចរណ៍ជាតិ និងអវកាសជាតិ (ណាសា) គ្រោងនឹងចាប់ផ្តើមបេសកកម្មផ្តល់សេវា ផ្គត់ផ្គងពាណិជ្ជកម្មលើកទី១៩ របស់ខ្លួនទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) នៅក្នុងខែសីហា។
បេសកកម្មនឹងត្រូវបានអនុវត្តជាមួយក្រុមហ៊ុន Northrop Grumman ដែលជាក្រុមហ៊ុនអាកាសចរណ៍ និងបច្ចេកវិទ្យាការពារជាតិ ចម្រុះជាតិសាសន៍របស់អាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យានអវកាសដឹកទំនិញ Cygnus របស់ Northrop Grumman គ្រោងនឹងបាញ់បង្ហោះចេញពីកន្លែងហោះហើរ Wallops របស់អង្គកាណាសា ក្នុងរដ្ឋវឺជីនៀ សហរដ្ឋអាមេរិក។
ការស៊ើបអង្កេតបែបវិទ្យាសាស្ត្រ ដែលចាប់ផ្តើមទៅកាន់ ISS រួមមាន ការសិក្សាអំពីការពន្លត់ភ្លើង ការព្យាបាលដោយហ្សែន ការត្រួតពិនិត្យបរិយាកាស និងការពិសោធន៍ផ្សេងទៀត រួមជាមួយនឹងស្នាដៃសិល្បៈរបស់និស្សិត ដែលដាក់នៅក្នុងលំហអាកាស នេះបើយោងតាមអង្គការណាសា ៕ប្រែសម្រួល ឈូក បូរ៉ា