បច្ចេកវិទ្យា

SpaceX បាញ់បង្ហោះផ្កាយរណបទំនាក់ទំនង Starlink ចំនួន ៤៨ ចេញពីរដ្ឋកាលីហ្វ័រញ៉ា

រូបភាព៖ AFP

រដ្ឋកាលីហ្វ័រញ៉ា៖ យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា គ្រាប់រ៉ុក្កែត SpaceX Falcon 9 បានបាញ់ចេញពីមូលដ្ឋានទ័ពអវកាស Vandenberg នៃរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃសុក្រ ក្នុងបេសកកម្មបន្ថែមផ្កាយរណបអ៊ីនធើណេត Starlink V1.5 ចំនួន ៤៨ គ្រឿងទៅកាន់ក្រុមតារានិករដ៏ធំមហិមារបស់ក្រុមហ៊ុន។

ការលើកចេញពី Complex-4E បានមកតាមកាលវិភាគនៅម៉ោង ៣:២៩ រសៀល នេះជាដំណាក់កាលទី១ របស់រ៉ុក្កែតត្រូវបានប្រើប្រាស់ជាលើកទី ១២ បានចូលទៅក្នុងបរិយាកាសឡើងវិញ ហើយបានចុះចត ជាមួយយន្តគ្មានមនុស្សបើក I Still Love You នៅមហាសមុទ្រប៉ាស៊ីហ្វិក ប្រហែល ៩ នាទីបន្ទាប់ពីការបាញ់បង្ហោះ។

Starlinks ត្រូវបំបែកចេញពីដំណាក់កាលទី ២ របស់ Falcon ក្នុងរយៈពេល ១៩ នាទីបន្ទាប់ពីការលើក។ នេះគឺជាការបាញ់បង្ហោះលើកទី ៤៥ របស់ SpaceX ក្នុងឆ្នាំនេះ និងបេសកកម្មទាំងមូលលើកទី ២៤៤ ខណៈក្រុមហ៊ុនរបស់លោក Elon Musk បន្តផ្តល់សេវាតាមតម្រូវការរបស់ NASA និងបន្ថែមអតិថិជន មកពីផ្នែកជាច្រើន នៃពិភពលោកដើម្បីដឹកផ្កាយរណបរបស់ពួកគេ ទៅកាន់គន្លងតារាវិថី៕ ដោយ៖លី ភីលីព

Most Popular

To Top