ក្រុមហ៊ុន Toyota គ្រោងបំពាក់ម៉ាស៊ីនចំហេះក្នុងប្រើថាមពលអ៊ីដ្រូសែនលើរថយន្ត SUV Iconic ខ្នាតធំរបស់ខ្លួន គឺ LandCruiser។
លោក Mitsumasa Yamagata ប្រធានរោងចក្រអ៊ីដ្រូសែននៃក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្ត្រាលី បាននិយាយថា ក្រុមហ៊ុនបានស្រាវជ្រាវរុករក និងអភិវឌ្ឍបច្ចេកវិទ្យាចំហេះក្នុងអ៊ីដ្រូសែនរួចរាល់ហើយសម្រាប់រថយន្តធុនធំ ដោយរួមមានទាំង Toyota LandCruiser ផងដែរ។
លោកបន្តថា គុណសម្បត្តិនៃបច្ចេកវិទ្យានេះ អាចត្រូវបានប្រើប្រាស់សម្រាប់រថយន្តធំៗទាំងនោះ ក្នុងការអូសសណ្តោង និងផ្ទុកឥវ៉ាន់ច្រើន។ ម៉ាស៊ីនអ៊ីដ្រូសែនដែលគ្រោងបំពាក់លើ LandCruiser នេះ គឺដូចទៅនឹងរថយន្ត Toyota Mirai ដែលប្រើម៉ាស៊ីនអ៊ីដ្រូសែនមុនដំបូងគេរបស់ Toyota។ ក្រៅពី SUV ធុនធំនេះ Toyota ក៏គ្រោងបំពាក់ម៉ាស៊ីនអ៊ីដ្រូសែន លើរថយន្ត Off-road ថែមទៀតផង។
ចំណែកលោក Matthew Callachor ប្រធានក្រុមហ៊ុន Toyota ប្រចាំអូស្ត្រាលី បានបញ្ជក់ថា អ៊ីដ្រូសែន គឺនៅតែជាការសិក្សាដ៏ធំក្នុងសិទ្ធិផ្ទាល់ខ្លួនសម្រាប់ក្រុមហ៊ុន បើទោះបីជា LandCruiser បំពាក់ម៉ាស៊ីនអ៊ីដ្រូសែន អាចទៅរួចក៏ដោយ។
គួរដឹងថា ថ្មីៗនេះ មានការលេចធ្លាយនូវគំរូរថយន្ត Hydrogen HiAce ដែលប្រើម៉ាស៊ីនចំណុះ ៣,៤លីត្រ Twin-turbo V6 ដែលដូចនឹងម៉ាស៊ីន LandCruiser 300 Series និង LX 600 ផងដែរ៕