បច្ចេកវិទ្យា

នាយកប្រតិបត្តិ បច្ចេកវិទ្យា អំពាវនាវឲ្យ Tesla ធ្វើពហិការសមត្ថភាព បើកបរដោយខ្លួនឯង នៃយុទ្ធនាការផ្សាយ ពាណិជ្ជកម្ម Super Bowl

CNN

ញូវយ៉ក ៖ សហគ្រិនបច្ចេកវិទ្យា Dan O’Dowd ដែលជាអ្នករិះគន់យ៉ាងខ្លាំង ក្លាលើក្រុមហ៊ុនផលិត រថយន្តយក្សអាមេរិក Tesla មិនបានធ្វើការ ចាប់ហ្វ្រាំង លើយុទ្ធនាការ របស់លោកប្រឆាំងនឹងកម្មវិធីបើកបរដោយខ្លួនឯង របស់ក្រុមហ៊ុនផលិតរថយន្តនោះឡើយ ។

គម្រោង “The Dawn” របស់ O’Dowd ដោយនិយាយថា ខ្លួនចង់ធ្វើឲ្យប្រព័ន្ធសូហ្វវែរ មានសុវត្ថិភាពជាងមុនសម្រាប់មនុស្សជាតិ កំពុងចាក់ផ្សាយ ពាណិជ្ជកម្មចំនួន ២ ក្នុងអំឡុងពេល Super Bowl អំពាវនាវឲ្យអ្នកប្រើប្រាស់ធ្វើពហិការ លើផលិតផល និងស្តុករបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី បន្ទាប់ពីដំណើរការយុទ្ធនាការស្រដៀងគ្នាក្នុងអំឡុងពេល Super Bowl កាលពីឆ្នាំមុន ។

អ្នកនាំពាក្យរបស់ Dawn Project បានប្រាប់ CNN កាលពីថ្ងៃអាទិត្យថា ការទិញទាំងដាក់ប្រាក់ នៅក្នុងហោប៉ៅរបស់លោក Elon Musk នឹងផ្តល់មូលនិធិដល់ការពិសោធន៍ បើកបរដោយខ្លួនឯង ដ៏គ្រោះថ្នាក់ ។

O’Dowd បាននិយាយកាលពីថ្ងៃ អាទិត្យក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Tesla បានបរាជ័យម្តងហើយម្តងទៀត ដើម្បីដោះស្រាយការបរាជ័យ នៅក្នុងកម្មវិធីបើកបរដោយខ្លួនឯង ដែលមានបញ្ហា ។ នៅពេលអ្នកទិញ Tesla ថ្មី អ្នកកំពុងផ្តល់ហិរញ្ញប្បទាន និងធ្វើឲ្យ Elon Musk ដាក់ផលិតផលដ៏គ្រោះថ្នាក់ និងមិនទាន់រួចរាល់នៅ លើផ្លូវសាធារណៈរបស់យើង ។

យើងបានព្យាយាម ដាក់សម្ពាធ Tesla និងលោក Elon Musk ឲ្យធ្វើរឿងត្រឹមត្រូវ ហើយយកកម្មវិធីដែលខូចចេញពីផ្លូវរបស់យើង។ ទោះជាយ៉ាងណា ក៏ដោយ វាហាក់ដូច ជារឿងតែមួយគត់ ដែលនឹងដាក់សម្ពាធដល់ក្រុមហ៊ុន Tesla និងលោក Elon Musk ឲ្យធ្វើរឿងត្រឹមត្រូវគឺ ការបដិសេធ ពួកគេនូវប្រាក់របស់អ្នក ៕
ដោយ៖លី ភីលីព

Most Popular

To Top