អាមេរិក ៖ ចៅក្រមសហព័ន្ធ របស់អាមេរិក កាលពីថ្ងៃចន្ទ បានច្រានចោល នូវបណ្តឹង របស់លោកElon Musk ប្រធានក្រុមហ៊ុនបណ្តាញ ផ្សព្វផ្សាយសង្គមយក្ស X ដែលបានកំណត់គោលដៅ ក្រុមឃ្លាំមើល សម្រាប់របាយការណ៍រិះគន់ របស់ខ្លួនអំពីការនិយាយស្អប់ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ។
ចំពោះដីកាដែលមានចំនួន ៥២ ទំព័រ ចៅក្រមបានបន្ទោសករណីរបស់បណ្តាញផ្សព្វផ្សាយសង្គមយក្ស X ថា ជាការដាក់ទណ្ឌកម្មយ៉ាងច្បាស់លាស់ ជាជាងការពារសុវត្ថិភាព និងសិទ្ធិផ្លូវច្បាប់របស់វេទិកា។
ចៅក្រមស្រុក Charles Breyer នៃតុលាការស្រុកអាមេរិក សម្រាប់សង្កាត់ភាគខាងជើង នៃរដ្ឋកាលីហ្វ័រញ៉ាបានសរសេរថា ពេលខ្លះវាមិនច្បាស់ថា អ្វីដែលកំពុងជំរុញ ឲ្យមានវិវាទ ហើយខ្លះផ្សេងទៀត ពាក្យបណ្តឹងមួយ គឺខ្លាំងមែនទែន ហើយស្រែកថ្ងូរអំពីរឿងមួយ ដែលមិនអាចមាន កំហុស ក្នុងគោលបំណងនោះ ។
លោក Breyer បានបន្តថា ករណីនេះតំណាងឲ្យកាលៈទេសៈចុងក្រោយ ដោយករណីនេះ គឺអំពីការដាក់ទោសចុងចោទចំពោះការនិយាយរបស់ពួកគេ។ បណ្តឹងរបស់ X បានចោទប្រកាន់មជ្ឈមណ្ឌលប្រឆាំងការស្អប់ឌីជីថល (CCDH) ថា បានរំលោភលើលក្ខខណ្ឌនៃសេវាកម្មរបស់ក្រុមហ៊ុន នៅពេលវាសិក្សា ហើយបន្ទាប់មកបានសរសេរអំពីពាក្យសម្ដីស្អប់នៅលើវេទិកាបន្ទាប់ពីការកាន់កាប់របស់លោក Musk លើ Twitter កាលខែតុលា ឆ្នាំ ២០២២។
X បានស្តីបន្ទោសរបាយការណ៍ របស់ CCDH ដែលបានបង្ហាញពីប្រេវ៉ាឡង់នៃការនិយាយស្អប់នៅលើវេទិកា សម្រាប់ការបង្កើនការព្រួយបារម្ភ អំពីសុវត្ថិភាពម៉ាក និងជំរុញអ្នកផ្សាយពាណិជ្ជកម្ម ឲ្យឈប់លើគេហទំព័ររបស់ខ្លួន។
ក្នុងបណ្តឹងនោះ X បានអះអាងថា ខ្លួនបានបាត់បង់ទឹកប្រាក់រាប់សិបលានដុល្លារ ពីការចេញផ្សាយរបស់ CCDH ។ CCDH គឺជាអង្គការមិន រកប្រាក់ចំណេញ អន្តរជាតិដែលមានការិយាល័យនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
កាលពីខែធ្នូ លោក Musk បានស្ដារគណនី X របស់អ្នកទ្រឹស្ដី សមគំនិត Alex Jones ដែលបានបាត់បង់ការវិនិច្ឆ័យចំនួន ១.៥ ពាន់លានដុល្លារ សម្រាប់ការផ្សព្វផ្សាយទ្រឹស្តីមិនពិតអំពីការបាញ់ប្រហារនៅសាលារៀននៅ Newtown រដ្ឋ Connecticut បានសម្លាប់កុមារ ២០ នាក់ និងគ្រូបង្រៀន ៦ នាក់។
សេចក្តីសម្រេចរបស់ចៅក្រម កាលពីថ្ងៃចន្ទក៏បានបង្ហាញពីដែនកំណត់ នៃការអះអាងរបស់លោក Musk ថា ជាអ្នកនិយាយដោយសេរី។កាលពីថ្ងៃច័ន្ទ Breyer បានសរសេរថា ការសរសេររបស់ CCDH អំពី Xបង្កើតដោយគ្មានសំណួរ ការអនុវត្តសិទ្ធិនិយាយដោយសេរីរបស់ក្រុម ហើយថាក្រុមបង្កើត ករណីគួរឲ្យទាក់ទាញ ដែលទិន្នន័យរបស់ខ្លួនបន្លំពី X គឺជាការប្រមូលផ្តុំព័ត៌មាន ក្នុងការបន្តសិទ្ធិការពាររបស់ CCDH ៕
ដោយ៖លី ភីលីព