បច្ចេកវិទ្យា

រថយន្តថ្មី របស់ក្រុមហ៊ុន Bugatti មានតម្លៃ ៤ លានដុល្លារ និងមានកម្លាំងម៉ាស៊ីន ១,៨០០ សេះ

បារាំង ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញ របស់បារាំង Bugatti បានបង្ហាញរថយន្តស៊េរីថ្មីរបស់ខ្លួន Bugatti Tourbillon ដែលជារថយន្តកូនកាត់ដ៏មាន ថាមពលខ្លាំង ជាមួយនឹងតម្លៃដ៏គួរឲ្យចាប់អារម្មណ៍ដូចគ្នា ហើយរថយន្តនេះនឹងជំនួសរថយន្ត Bugatti Chiron ដែលមានកម្លាំង ១៥០០ សេះ តម្លៃ ៣.៣ លានដុល្លារ ។

អ្នកប្រហែលជារំពឹងថា ម៉ូដែលថ្មីរបស់ Bugatti នឹងមានថាមពលអគ្គិសនីទាំងអស់ ។ មិនត្រឹមតែឧស្សាហកម្មនេះ ឈានមុខក្នុងទិសដៅនោះទេ ប៉ុន្តែនៅឆ្នាំ ២០២១ Bugatti ត្រូវបានផ្តាច់ចេញពីក្រុមហ៊ុន Volkswagen Group ហើយបានរួមបញ្ចូលគ្នា ជាមួយក្រុមហ៊ុន Rimac ជាក្រុមហ៊ុនក្រូអាត ដែលផលិតរថយន្តទំនើប Rimac Nevera អគ្គិសនីទាំងអស់ ។

ប៉ុន្តែលោក Mate Rimac នាយកប្រតិបត្តិនៃក្រុមហ៊ុនថ្មី ដែលឥឡូវមានឈ្មោះថា Bugatti Rimac បាននិយាយថា លោកមិនដែលមានចេតនាផលិត Bugatti ប្រើអគ្គិសនីទាំងអស់នោះទេ នៅពេល រថយន្តដំណើរការដោយថាមពលសាំងបន្តិចម្តងៗពីផ្លូវពិភពលោក វិស្វករ និងអ្នករចនារបស់ Bugatti Rimac ចង់បង្កើតអ្វីមួយដែលរក្សានូវស្មារតីនៃរថយន្ត Bugatti ដំណើរដោយមេកានិក កាន់តែប្រសើរ គឺកូនកាត់ផ្តោតដ៏មានឥទ្ធិពល ។

នេះបើយោងតាម Bugatti Rimac ថា ដូចម៉ូដែល Bugatti Chiron និង Veyron មុននេះ Bugatti Tourbillon ថ្មីនឹងមានម៉ាស៊ីនសាំង ១៦ ស៊ីឡាំងដ៏ធំ។ ម៉ាស៊ីនត្រូវបានរចនាឡើង ដោយសហការជាមួយក្រុមហ៊ុនវិស្វកម្មរថយន្តប្រណាំងរបស់អង់គ្លេស Cosworth នឹងត្រូវបានជួយដោយម៉ូទ័រ អេឡិចត្រិចដ៏មានឥទ្ធិពលចំនួន៣ ។

ម៉ូទ័រមួយនៅខាងក្រោយរថយន្ត និង២ទៀតនៅខាងមុខនឹងអាចផលិតបានយ៉ាងហោចណាស់ ៨០០ សេះដោយខ្លួនឯង។ សរុបមក Bugatti Tourbillon នឹងអាចដាក់កម្លាំងបានយ៉ាងហោចណាស់ ១៨០០ សេះ ។

Mate Rimac បានបញ្ជាក់ថា ម៉ូទ័រអេឡិចត្រិចនឹងជួយបង្កើតការខ្វះខាតម៉ាស៊ីនទួរប៊ីនថ្មី ហើយម៉ាស៊ីនសាំងរបស់ Chiron មានម៉ាស៊ីនទួរប៊ីនចំនួន៤ ដែលរុញខ្យល់ចូលទៅក្នុងម៉ាស៊ីន ដើម្បីជួយវាផលិតថាមពលកាន់តែច្រើន។ ពួកគេចង់ឲ្យម៉ាស៊ីនថ្មីនេះមានដំណើរការដោយធម្មជាតិមានន័យថា វានឹងមិនមានម៉ាស៊ីនទួរប៊ីនឡើយ៕
ដោយ៖លី ភីលីព

Most Popular

To Top