ព័ត៌មានអន្តរជាតិ

ម៉ាស៊ីន PlayStation និង Nintendo ផ្អាកការនាំចេញ ទៅកាន់ប្រទេសរុស្ស៊ី

តូក្យូ ៖ ក្រុមហ៊ុនហ្គេមយក្ស របស់ជប៉ុន បាននិយាយថា ម៉ាស៊ីន PlayStation និង Nintendo កំពុងផ្អាកការនាំចេញ ទៅកាន់ប្រទេសរុស្ស៊ី ខណៈម៉ាកយីហោអន្តរជាតិ កាន់តែបញ្ឈប់ប្រតិបត្តិការ នៅក្នុងប្រទេស បន្ទាប់ពីការលុកលុយ របស់ទីក្រុងមូស្គូមកអ៊ុយក្រែន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

Sony Group ជាម្ចាស់ PlayStation បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា អង្គភាពហ្គេមវីដេអូរបស់ខ្លួន ចូលរួមសហគមន៍ពិភពលោក ក្នុងការអំពាវនាវឲ្យមានសន្តិភាព នៅក្នុងអ៊ុយក្រែន ។ ក្រុមហ៊ុមបានបន្តថា យើងបានផ្អាករាល់ការដឹក ជញ្ជូនផ្នែកទន់ និងផ្នែករឹង ការបើកដំណើរការ Gran Turismo 7 និងប្រតិបត្តិការរបស់ PlayStation Store នៅក្នុងប្រទេសរុស្ស៊ី ។

ក្រុមហ៊ុនបច្ចេកវិទ្យា និងការកម្សាន្តបានបន្ថែមថា ខ្លួនកំពុងបរិច្ចាគ ទឹកប្រាក់២លានដុល្លារ ដល់ទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ និងSave the Children ដើម្បីគាំទ្រជនរងគ្រោះ នៃសោកនាដកម្មនេះ ។ ការកើនឡើង នៃចំនួនពហុជាតិសាសន៍ចាប់ពី McDonald’s រហូតដល់ Adidas និង Samsung បានបញ្ឈប់អាជីវកម្មទាំងស្រុង ឬដោយផ្នែកនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយ ពីអ្នកជិតខាងរបស់ខ្លួន ។
អ្នកខ្លះបានលើកឡើង ពីការរំខានសង្វាក់ផ្គត់ផ្គង់ ខណៈអ្នកខ្លះទៀត បានភ្ជាប់ការផ្លាស់ប្តូរ ដោយផ្ទាល់ទៅនឹងការខឹង សម្បារ ចំពោះការសម្រេចចិត្ត របស់លោកប្រធានាធិបតី Vladimir Putin ក្នុងការបញ្ជូនទាហានទៅអ៊ុយក្រែន ។ អ្នកនាំពាក្យ ក្រុមហ៊ុន Nintendo បានប្រាប់ថា ក្រុមហ៊ុនមានមូលដ្ឋាន នៅទីក្រុងក្យូតូនៅពីក្រោយ កុងសូល Switch ដ៏ពេញនិយមកំពុងផ្អាកការដឹកជញ្ជូន ទំនិញទាំងអស់ទៅកាន់ប្រទេសរុស្ស៊ី ដោយមិនផ្តល់ព័ត៌មានលម្អិត អំពីកាលបរិច្ឆេទចាប់ផ្តើម ឬទំនងជាចុងបញ្ចប់ នៃការផ្លាស់ប្តូរនោះទេ ។

អ្នកនាំពាក្យបាននិយាយថា មានហេតុផល២ មួយគឺថា ហាងអេឡិចត្រូនិច របស់យើងនៅ ក្នុងប្រទេសរុស្ស៊ី ស្ថិតនៅក្រោមការថែទាំ ចាប់តាំងពីថ្ងៃទី ៤ ខែមីនា ដោយសារតែអ្នកផ្តល់ការទូទាត់ បានបញ្ឈប់ប្រតិបត្តិការប្រាក់រូប្លែ ចំណែកមួយទៀត គឺការរំខានផ្នែកដឹកជញ្ជូន៕ ដោយ៖លី ភីលីព

Most Popular

To Top