អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា ដើម្បីជួយសន្សំសំចៃថាមពល អង្គការណាហ្គា របស់អាមេរិក “NASA”សម្រេចចិត្តបិទឧបករណ៍វិទ្យាសាស្ត្រមួយផ្សេងទៀតនៅលើយានអវកាស Voyager 2 ដែលដំណើរការបានយូររបស់ខ្លួន។
ទីភ្នាក់ងារអវកាសបាននិយាយថា ឧបករណ៍វិទ្យាសាស្ត្រប្លាស្មារបស់យាន Voyager 2 ត្រូវបានរចនាឡើង ដើម្បីវាស់ស្ទង់លំហូរនៃអាតូមដែលមានបន្ទុក ត្រូវបានបិទនៅចុងខែកញ្ញា ដូច្នេះយានអវកាសអាចបន្តរុក រកឲ្យបានយូរដំណើរ ការតាមដែលអាចធ្វើទៅបាន ដោយរំពឹងថានឹងមានដល់ឆ្នាំ ២០៣០ ។
NASA បានបិទឧបករណ៍ មួយនៅលើយាន Voyager 2 និង Voyager 1 របស់វា បន្ទាប់ពីពួកគេបាន រុករកភពយក្ស ឧស្ម័នក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ។ បច្ចុប្បន្នយានទាំង ២ ស្ថិតនៅក្នុងងលំហអន្តរតារា ឬចន្លោះរវាងផ្កាយ និងផ្កាយ ហើយឧបករណ៍ប្លាស្មានៅលើយាន Voyager 1 បានឈប់ដំណើរការជាយូរមកហើយ ហើយទីបំផុតត្រូវបានបិទនៅឆ្នាំ ២០០៧។
ឧបករណ៍ចំនួន ៤ ដែលនៅសេសសល់នៅលើយាន Voyager 2 នឹងបន្តប្រមូលព័ត៌មានអំពីដែនម៉ាញេទិក និងភាគល្អិត។ គោលដៅរបស់វា ដើម្បីសិក្សាពីចន្លោះដែលលើសពីពពុះការពារព្រះអាទិត្យ។
បាញ់បង្ហោះនៅឆ្នាំ ១៩៧៧ យាន Voyager 2 ជាយានអវកាសតែមួយគត់ដែលទៅទស្សនា Uranus និង Neptune ។ បច្ចុប្បន្នវាមានចម្ងាយជាង ១៩.៣១ ពាន់លានគីឡូម៉ែត្រ ពីផែនដី។ យាន Voyager 1 មានចម្ងាយជាង ២៤.១៤ ពាន់លានគីឡូម៉ែត្រពីផែនដី៕