ផ្សេងៗ

នារីរកស៊ីផ្លូវភេទ នៅប្រទេសថៃ បារម្ភ អំពី ការបាត់បង់ ប្រាក់ចំណូល នៅថ្ងៃមុខ

បរទេស៖ “ Bua” ធ្លាប់រកប្រាក់បានរហូតដល់ ៤០ ០០០ បាតក្នុងមួយខែ ក្នុងនាមជានារីរកស៊ីផ្លូវភេទនៅខេត្តឈៀងម៉ៃភាគខាងជើង ហើយនៅពេលដែលមានមេរោគឆ្លងវីរុស បានបង្ខំឱ្យកន្លែងកម្សាន្តបិទទ្វារដោយទុកឱ្យនាងគ្មាន ការងារធ្វើ។

ចាប់តាំងពីខែមីនាមក ម្ដាយ អាយុ ៣២ ឆ្នាំ ដែលមានកូនម្នាក់ ដែលជាជនជាតិភូមា រូបនេះ បានកើនបំណុលជាង ១៥ ០០០ បាត ដើម្បីបង់ថ្លៃការសិក្សាកូនស្រី និងជួលផ្ទះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ស្របពេលដែលប្រទេសថៃ បានប្រកាសផែនការសម្រាប់បារហាង ស្រានិងកន្លែងខារ៉ាអូខេ បើកដំណើរការឡើងវិញចាប់ ពីថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីត្រូវបានបិទអស់រយៈពេល ៤ ខែ អ្នករកស៊ីផ្លូវភេទភ័យខ្លាចថា នឹងមានអតិថិជនតិចតួច ខណៈដែលភាគច្រើនជាជនបរទេសហើយព្រំដែននៅតែបិទ។

របាយការណ៍ឆ្នាំ ២០១៤ របស់ UNAIDS ប៉ាន់ស្មានថា មានអ្នករកស៊ីផ្លូវភេទចំនួន ១២៣.៥៣០ នាក់ នៅក្នុងប្រទេសថៃ ប៉ុន្តែក្រុមតស៊ូមតិបានដាក់តួលេខនេះ ច្រើនជាងពីរដងនៃចំនួននោះ រួមទាំងជនចំណាកស្រុករាប់ម៉ឺននាក់ មកពីប្រទេសជិតខាងរួមមាន ប្រទេស មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងវៀតណាម។

ឥឡូវនេះស្ត្រីវ័យក្មេងជាច្រើនស្ថិតក្នុងចំណោម ជនជាតិថៃ ២ លាននាក់ ដែលទីភ្នាក់ងារផែនការរបស់រដ្ឋជឿថា អាចនឹងគ្មានការងារធ្វើនៅឆ្នាំនេះ ដោយសារតែផលប៉ះពាល់នៃវីរុស។

នៅប្រទេសថៃ ពេស្យាចារគឺខុសច្បាប់និងត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ចំនួន ១ ០០០ បាត ហើយអតិថិជនដែលបង់ប្រាក់សម្រាប់ការរួមភេទជាមួយស្រ្តីរកស៊ីផ្លូវភេទដែលមិនទាន់គ្រប់អាយុ គឺអាចត្រូវជាប់ពន្ធនាគាររហូតដល់ ៦ ឆ្នាំ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top