បន្ទាយមានជ័យ៖ ករណីអ្នកគាស់ឈ្នះរង្វាន់ ៥លានរៀលពីស្រាបៀរ កម្ពុជា នៅឃុំអូរអំបិល ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មានដំណើរដើមទង គួរឲ្យចាប់អារម្មណ៍។
អ្នកស្រី កាក់ សុហ៊ុន បច្ចុប្បន្នជាមន្ត្រីរាជការបានរៀបរាប់ ហេតុការណ៍ឈ្នះរង្វាន់ កាលពីថ្ងៃទី២២ សីហាថា ផ្ទះអ្នកស្រីមានកម្មវិធីហូប ជួបជុំគ្នាជាមួយមិត្តភ័ក្តិ អ្នកជិតខាង ដូចសព្វមួយដង។ អ្នកស្រីទិញស្រាបៀរ កម្ពុជា ត្រឹម២កេសប៉ុណ្ណោះ។ ដល់តែគាស់ត្រឹមកំប៉ុងទី២ដំបូង ក៏បានឈ្នះ៥លានរៀលតែម្តង ដែលគាស់ឡើងដោយបុគ្គលិកស្វាមីអ្នកស្រី។
លោកស្រីបន្តថា៖ «ដោយសារគាត់ [អ្នកគាស់ឈ្នះ] តែងតែមកចូលរួមកម្មវិធីផ្ទះខ្ញុំរហូត គាត់ក៏ហុចរង្វាន់ដែលគាត់ត្រូវមកឲ្យខ្ញុំ ដែលជាម្ចាស់កម្មវិធីដោយឥតរារែក។ ខ្ញុំក៏ចែករង្វាន់ទឹកប្រាក់សុទ្ធ ខ្លះជូនដល់គាត់វិញរាប់ថា ជាថ្លៃអាំងប៉ាវ ហើយសល់ប៉ុន្មានក៏ទុក្ខជប់លៀង ដោយអញ្ជើញអ្នកភូមិមកចូលរួម សប្បាយនឹងសំណាងបានស្រាបៀរ កម្ពុជា ជាបន្តបន្ទាប់ ដើម្បីរឹតចំណងមេត្រីល្អ ជាមួយបងប្អូនអ្នកភូមិ»។
ស្រាបៀរ កម្ពុជា ផ្តល់ជូនរង្វាន់រាប់រយរង្វាន់ រួមមានរង្វាន់រថយន្ត Porsche Macan ទឹកប្រាក់សុទ្ធ៥០លានរៀល ៥លានរៀល ១លានរៀល ១០ម៉ឺនរៀល ៥ម៉ឺនរៀល និងរង្វាន់ស្រាបៀរ កម្ពុជា រាប់រយកំប៉ុងទៀត។
ពិសាស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!







