ផ្សេងៗ

គម្រោង​វិនិយោគ​ លើ​វិស័យ​អចលនទ្រព្យ​ជាច្រើន​ បាននិងកំពុង​រីក​ នៅតាមបណ្តោយ ​ផ្លូវជាតិ​លេខ២

ភ្នំពេញៈ បើ​ទោះ​គម្រោង​ស្ថាន​ប​នា និង​ការពង្រីក​ផ្លូវជាតិ​លេខ២ បាននិងកំពុង​តែ​ប្រព្រឹត្តិ​ទៅតាម​ផែនការ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មើលឃើញថា នៅតាម​ផ្លូវជាតិ​លេខ២នេះ​កំពុង​តែមាន​សក្តានុពល និង​ទាក់ទាញ​គម្រោង​វិនិយោគ​អចលនទ្រព្យ​ជាច្រើន ជា​ពិ​សេ​គម្រោង​វិនិយោគ​លើ​គម្រោង​លំនៅឋាន។

លោក​វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០កន្លងមក​ថា សម្រាប់​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផ្លូវជាតិ​លេខ ២នេះ នៅតែ​ប្រព្រឹត្តិ​តាម​ផែនការ តែ​អ្វីដែល​គួរឱ្យកត់សម្គាល់ គឹ​មាន​គម្រោង​វិនិយោគ​លើ​វិស័យ លំនៅឋាន​ជាច្រើន​ចាប់ពីរ​វ​ង្វ​ល់​មូល​កួរស្រូវ​ទៅ។

លោក​បន្តថា “កាលពី​រដូវ​បុណ្យ​ភ្ជុំ​កន្លងមកនេះ ខ្ញុំ​បានធ្វើ​ដំណើរ​ទៅតាម​ផ្លូវជាតិ​លេខ ២នេះ មានការ​លំបាក​បន្តិច ព្រោះ​វា​ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ការស្ថាបនា និង​រដូវ​ភ្លៀវ​ធ្លាក់ ដែល​ធ្វើ​ឲ្យ​កន្លែង​ខ្លះ មាន​ជ​ង្ហ​ក​ពិបាក​ក្នុងការ​ធ្វើដំណើរ តែ​អ្វីដែល​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំង គឺ​ឃើញ​មាន​គម្រោង​លំនៅឋាន​ជាច្រើន​នៅតាម​ប​ណ្តោ​ផ្លូវ​នេះ ” ។

លោក​វ៉ា​ស៊ីម សូរិយា បញ្ជាក់ទៀតថា គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជាតិ​លេខ២នេះ ត្រូវបាន​ខាង​ក្រុមហ៊ុន​កូរ៉េ ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​សាងសង់ បានធ្វើ​មួយ​កំណាត់ម្តងៗ  ខ្ញុំ​ឃើញ​ធ្វើ​ច្រើន​នៅតាម​ផ្លូវ​លេខ២២ ជាប់​ពី​ផ្លូវជាតិ​លេខ២ ពី​រង្វង់​មូល​ខេត្ត​កែវ​ទៅកាន់​ត​ផ្សារ​អង្គតាសោម។

លោកស្រី​តាំង ហ៊ួ​រ នាយិការ​ក្រម​ហ៊ុន Amatak Property Service បានឱ្យដឹង​ដែរ​ថា  វា​ជា​រឿង​ធម្មតា​ទៅហើយ នៅពេល​ដែលមាន​ផ្លូវ នឹងធ្វើ​ឱ្យមាន​ការទាក់ទាញ​គម្រោង​អភិវឌ្ឍន៍ផ្សេងៗជាពិសេស​គម្រោង​លំនៅឋាន  និង​តម្លៃ​ដីធ្លី​វិញ ក៏​កាន់​តែមាន​កើនឡើង​ទៅតាម​ទីកន្លែង និង​តំបន់​នោះ​ផងដែរ។

លោកស្រី​ថា “ផ្លូវជាតិ​លេខ២ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់ ក្នុងការ​ដឹកជញ្ជូន​ទំនិញ និង​ការធ្វើដំណើរ ទៅ​កាន់តែ​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ដែល​នៅ​ខេត្តកណ្តាល និង​តាកែវ ដែល​ជំរុញឱ្យមាន​ការទាក់ទាញ គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ជាពិសេស​លំនៅឋាន​ហ្នឹង’ ។ លោកស្រី​បន្តថា “មិន​ត្រឹមតែ​ប៉ុណ្ណោះ​ផ្លូវ​នេះ​ជាតិ​លេខ២ ផ្តល់នៅ​សារសំខាន់​ក្នុងការ​ដឹកជញ្ជូន ឬ​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅកាន់​ខេត្តកំពត និង​កែប​ដែលជា​ខេត្ត​មាន​សក្តានុពល​ខ្ពស់​លើ​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍” ៕ប្រភព៖www.propertyarea

Most Popular

To Top