ផ្សេងៗ

Man United កំពុងស្ថិតនៅ ក្នុងតុចរចាទិញយក Dembele ពី Barcelona

ជាអត្ថបទគួរឲ្យចាប់អារម្មណ៍ ដែលត្រូវបានចេញផ្សាយ ដោយកាសែត the Goal បានសរសេរថា ក្លឹបបិសាចក្រហមកំពុងបើកកិច្ចពិភាក្សា ជាមួយនឹងក្លឹបអ្នកមានបុណ្យ
ដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ បារាំងវ័យក្មេង Dembele មកអង់គ្លេស។

ប៉ុន្តែតាមការបញ្ជាក់ ដដែលបានឲ្យដឹងដែរថា កុងត្រាដែលនឹងអាចកើតឡើងនោះគឺត្រឹមតែជាកុងត្រា លក្ខខណ្ឌខ្ចីជើងរយៈពេលវែង ប៉ុណ្ណោះនិងអាចមានសិទ្ធក្នុង ការទិញដាច់ នៅក្រោយចប់សុពលភាព។

កន្លងមកនិងបច្ចុប្បន្ន Barcelona មិនដែលមានបំណងចង់ រក្សាកីឡាករដែលជាញឹកញាប់ទទួលរងរបួសនេះឡើយ ប៉ុន្តែបើយោងតាមទៅទីផ្សារកីឡាករ ជាក់ស្តែងនៅពេលនេះ
គឺមានរហូតទៅដល់ ១០០លានអ៊ឺរ៉ូ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top