ផ្សេងៗ

អឺរ៉ុប កំពុងរៀបចំផែនការពង្រឹងលុយអឺរ៉ូ ដើម្បីការពារប្លុកពីការអនុវត្ដន៍មិនយុត្ដិធម៌ និងការរំលោភបំពាន

ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានបង្ហាញនូវយុទ្ធសាស្ត្រថ្មីមួយ ដើម្បីពង្រឹងប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់សហភាពអ៊ឺរ៉ុប (EU) និងការពារប្លុកពីការអនុវត្តន៍មិនយុត្តិធម៌និងការរំលោភបំពាន។

យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការបានឱ្យដឹងថា សសរស្តម្ភដ៏សំខាន់មួយនៃយុទ្ធសាស្រ្ត គឺដើម្បីលើកកម្ពស់តួនាទីអន្តរជាតិកាន់តែខ្លាំងរបស់ប្រាក់អឺរ៉ូ ដោយឈានដល់ដៃគូប្រទេសទី៣ ដើម្បីលើកកម្ពស់ការប្រើប្រាស់របស់ខ្លួន។

វាក៏បានស្នើឱ្យមានការគាំទ្រសម្រាប់ការអភិវឌ្ឍឧបករណ៍ និងប្រាក់អឺរ៉ូ និងស្ថានភាពរបស់វាជារូបិយប័ណ្ណយោងអន្តរជាតិ នៅក្នុងវិស័យថាមពលនិងទំនិញ។

ការសង្កត់ធ្ងន់ត្រូវបានផ្តល់ទៅឱ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីផ្សារហិរញ្ញវត្ថុរបស់ EU បន្ថែមទៀត និងការកែលម្អភាពធន់របស់ពួកគេប្រឆាំងនឹងការដាក់ទណ្ឌកម្មជាឯកតោភាគីដោយប្រទេសដទៃទៀត ក៏ដូចជាការលើកកម្ពស់ថែមទៀតនូវការអនុវត្តឯកសណ្ឋាន និងការដាក់ទណ្ឌកម្មផ្ទាល់ខ្លួនរបស់សហភាពអឺរ៉ុប៕ដោយ ឈូក បូរ៉ា

http://www.xinhuanet.com/english/2021-01/20/c_139682125.htm

Most Popular

To Top