ផ្សេងៗ

យន្តហោះទម្លាក់គ្រាប់ បំបាំងកាយ B-21 Raider នឹងហោះហើរក្នុងឆ្នាំ២០២២ 

បរទេស៖កងកម្លាំងទ័ពជើងអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ការហោះហើរជាលើកដំបូងរបស់យន្តហោះទម្លាក់គ្រាប់បំបាំងកាយ B-21 Raider ត្រូវបានគេរំពឹងថា នឹងកើតមាននៅពាក់កណ្ដាលឆ្នាំ២០២២ ជាមួយនឹងយន្តហោះគ្រឿងទីពីរ កំពុងដាក់ដំណើរការផលិត។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បំបាំងកាយនោះ គឺជាផ្នែកដ៏សំខាន់មួយនៃកម្មវិធីយន្តហោះទម្លាក់គ្រាប់វាយប្រហារចម្ងាយឆ្ងាយរបស់កងទ័ពជើងអាកាសអាមេរិក និងត្រូវយកមកជំនួសតំណែងយន្តហោះទម្លាក់គ្រាប់ B-1 B-2 និង B-52។
គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់ B-21 ដែលត្រូវបានគេរំពឹងថា នឹងដាក់បម្រើការទាំងស្រុកនៅក្នុងឆ្នាំ២០២៦នេះ គឺត្រូវបានរចនាផលិតឡើង ជាយន្តហោះខ្នាតធំ ផ្ទុកទម្ងន់ធ្ងន់ និងហោះហើរក្នុងចម្ងាយឆ្ងាយ មានសមត្ថភាពដឹកបញ្ជូនអាវុធទាំងធម្មតានិងនុយក្លេអ៊ែ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top