កីឡា

Solskjaer សង្ឃឹមថា​ ទំរង់លេងរបស់ក្លឹប នឹងអាចបញ្ចុះបញ្ចូលឲ្យ Cavani និង Pogba បន្តកុងត្រា

ទាំង Cavaniនិង Pogbaត្រូវបានកេដឹងថា មានឧិកាសចាកចេញពីក្លឹប ដូចគ្នា ខណៈដែលព័ត៌មាន ចចាមអារ៉ាម នៅតែបន្តកើតមានឡើង ប៉ុន្តែនៅថ្ងៃនេះគ្រូបង្វឹក របស់ក្លឹបបិសាចក្រហម Man UTD លោក Ole Solskjare បានបញ្ជាក់ថា លោកនឹងព្យាយាមឲ្យអស់ ដើម្បីអាចបន្តកុងត្រា ពួកគាត់បាន ។

លោក Solskjare បានបញ្ជាក់ថា បិសាចក្រហម Man UTD និងទំរង់លេងរបស់ខ្លួននៅពេលបច្ចុប្បន្ន ជាពិសេសរដូវកាល
នេះនឹងអាចបញ្ចុះបញ្ចូលទាំងកីឡាករ Pogba និង Cavani ឲ្យបន្តមានវត្តមាន ជាមួយនឹង Old Trafford បន្ថែមទៀត។

លោក Solskjareនិយាយនៅមុនពេលត្រូវប្រកួតប៉ះ Liverpool នៅយប់នេះបានបញ្ជាក់ថា Paul ដឹងពីអារម្មណ៍ និងបំណង
របស់ខ្ញុំយ៉ាងច្បាស់ថា ចង់ឲ្យគាត់បន្តរស់នៅទីនេះ ។ វាជាការចាំបាច់ក្នុងការបង្កើនមជ្ឈដ្ឋាន មួយដែលស្រេកឃ្លានការប្រកួត សម្រាប់គាត់និងជាពិសេស
ការត្រៀមខ្លួនក្នុងការប្រជែង ពានរង្វាន៉ធំៗជាច្រើនទៀត ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top