កីឡា

ប្រទេសចិន នឹងរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡា វាយកូនឃ្លីលើតុ កម្រិតអូឡាំពិក មុនកីឡា អូឡាំពិមកដល់

ប៉េកាំង ៖ សមាគមកីឡា វាយកូនឃ្លីលើតុ ប្រទេសចិន (CTTA) នឹងរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡា វាយកូនឃ្លីលើតុ កមិ្រតកីឡាអូឡាំពិក នៅសប្តាហ៍នេះ ដើម្បីជួយកីឡាករ របស់ខ្លួនត្រៀម សម្រាប់ព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

វិញ្ញាសាឯកត្តជនបុរស – នារីចំនួន ៣៦ នាក់ និងវិញ្ញសាវាយគូចំនួន ១៦ គូនឹងត្រូវដាក់បង្ហាញ នៅព្រឹត្តិការណ៍កីឡា វាយកូនឃ្លីលើតុ និងការក្លែងធ្វើអូឡាំពិក ពិភពលោក (WTT) ដែលនឹងប្រារព្ធធ្វើនៅទីក្រុងស៊ីនជាំង នៅភាគខាងជើង ខេត្តហឺណាន ចាប់ពីថ្ងៃទី ៣-៧ ខែឧសភា មុនព្រឹត្តិការណ៍អូឡាំពិក ចាប់ផ្តើមនៅខែកក្កដា ។

ការប្រកួតបើក ទូលាយ សម្រាប់កីឡាករកូនកាត់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការប្រកួតឯកត្តជន នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ របស់ប្រទេសចិន អ្នកប្រកួតផ្តាច់ព្រ័ត្រ ក្នុង ព្រឹត្តិការណ៍ ឯកត្តជន នៅអាយុក្រោម ១៨ ឆ្នាំ អាយុក្រោម ១៥ ឆ្នាំ និងកីឡាករវ័យក្មេង ដែលមានសមត្ថភាព ឆ្លងកាត់ការប្រកួតដទៃទៀត ។

CTTA បាននិយាយថា កីឡាករ ដែលមានអាយុក្រោម ១៥ ឆ្នាំ អាយុក្រោម ១៨ ឆ្នាំ និងកីឡាករវាយកូនឃ្លីលំដាប់ខ្ពស់ នឹងចូលរួមប្រកួតប្រជែងគ្នា នៅក្នុង ព្រឹត្តិការណ៍នេះដោយអនុលោម តាមគោលនយោបាយ បណ្តុះបណ្តាល ទេពកោសល្យ នាពេលអនាគត ពីក្រុមអាយុផ្សេងៗគ្នា ។

ព្រឹត្តិការណ៍ ដែលនឹងប្រើទម្រង់ស្រដៀង នឹងការប្រកួតកីឡា អូឡាំពិក ក៏នឹងផ្តល់ជូននូវឱកាស ដើម្បីមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់សម្រាប់ការ ប្រកួតដទៃទៀត រួមមានការប្រកួតជើង ឯកពិភពលោកឆ្នាំ ២០២១ និងតារាង វាយកូនឃ្លីលើតុចិន ។

លោក Liu Guoliang ប្រធាន CTTA បាននិយាយថា CTTA មិនត្រឹមតែផ្តោតលើអូឡាំពិក ក្រុងតូក្យូប៉ុណ្ណោះទេ យើងក៏កំពុងព្យាយាមជ្រើសរើស និងបណ្តុះបណ្តល នូវទេពកោសល្យ សម្រាប់ព្រឹត្តិការណ៍អូឡាំពិកប៉ារីស និងលើសពីនេះទៀត។ អ្នកដែលអាចឈ្នះសំបុត្រចូលរួមការប្រកួត 2021 WTT Smashes គឺជាកីឡាករឆ្នើម នៃក្រុមអាយុរបស់ពួកគេនៅប្រទេសចិន ហើយ ខ្ញុំជឿជាក់ថា ពួកគេនឹងរីកចម្រើន ដើម្បីក្លាយជាកីឡាករវាយកូនឃ្លីលើតុ ល្អបំផុត នៅលើពិភពលោក ។

ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ដែលពន្យារពេលរាតត្បាតគ្រោង នឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដា ។ ប្រទេសចិន ជាប្រទេសមហាអំណាច នៅអាស៊ីបានឈ្នះមេដាយមាស ចំនួន៣២គ្រឿង លើប្រភេទកីឡាវាយកូនឃ្លីលើតុ ចាប់តាំងពីព្រឹត្តិការណ៍កីឡា នេះត្រូវបានដាក់បញ្ចូលជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងសេអ៊ូលក្នុងឆ្នាំ ១៩៨៨ ៕ ដោយ៖លី ភីលីព

Most Popular

To Top