ផ្សេងៗ

ប្រទេសជប៉ុន ប្រឈមមុខនឹងភាពអាសន្នយូរជាងនេះ ធ្វើឱ្យមានការសង្ស័យពី ដំណើរការកីឡារអូឡាំពិក

តូក្យូ៖ រដ្ឋាភិបាលជប៉ុន កំពុងពិចារណាលើការពន្យារពេល នៃការប្រកាសអាសន្នរោគរាតត្បាត ដែលជំរុញឲ្យមានភាពអាសន្នក្នុងទីក្រុងតូក្យូ និងតំបន់ទីក្រុងធំៗ ផ្សេងទៀត ដែលជាការផ្លាស់ប្តូរ ដែលអាចធ្វើឱ្យមានការសង្ស័យ លើព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ដែលបានគ្រោងទុក។

កាសែត Yomiuri បានចុះផ្សាយនៅថ្ងៃពុធនេះថា ក្រុមមន្រ្តីកំពុងឈរជើងឆ្ពោះទៅរក ការពង្រីកវិធានការណ៍នៅក្នុងទីក្រុងតូក្យូ អូសាកា ក្យូតូ ពីថ្ងៃទី១១ ខែឧសភា ខណៈប្រទេសនេះកំពុង ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ។

ការពង្រីកវិធានការណ៍ ដែលត្រូវបានដាក់នៅថ្ងៃទី ២៥ ខែមេសា ទំនងជាអ្នកគាំទ្រ ព្រួយបារម្ភអំពីថាតើអូឡាំពិកទីក្រុងតូក្យូ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា អាចត្រូវបានធ្វើឡើងតាមការគ្រោងទុកដែរ ឬទេ។

ការប្រកួតត្រូវបានពន្យាពេលម្តងរួចទៅហើយ ពីឆ្នាំមុន ដោយសារជំងឺរាតត្បាត។ ទីក្រុងសាប៉ូរ៉ូនៅភាគខាងជើងកោះហុកកៃដូ បានរៀបចំព្រឹត្តិការណ៍សាកល្បង ពាក់កណ្តាលម៉ារ៉ាតុង កាលពីថ្ងៃពុធ។

សារព័ត៌មាន Yomiuri បានរាយការណ៍ថា លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga នឹងជួបជាមួយរដ្ឋមន្រ្តីជាន់ខ្ពស់ រដ្ឋាភិបាលនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីការពន្យាពេល ព្រឹត្ដិការកីឡារខាងលើនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាសែត Yomiuri មិនបានបញ្ជាក់ពីរយៈពេល នៃការពន្យារពេលនោះទេ ប៉ុន្តែអភិបាលខេត្តអូសាកា បាននិយាយថាការពន្យាពេលពី ៣ សប្តាហ៍ទៅ ១ ខែប្រហែលជាចាំបាច់ ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top