មនុស្សជាច្រើនប្រាកដ ជាមិនស្គាល់ឈ្មោះ Yuen Qiu ទេ ប៉ុន្តែបើគេរៀបរាប់ពីភិនភាគ និងរូបភាពរបស់តារាកំប្លែង ស្រីហុងកុង ដែលស្លៀករ៉ូបពណ៌ស សក់លើកមូរឡើងលើ និងមានជក់បារី នៅនឹងមាត់នោះ ច្បាស់ជាមានអ្នក ស្គាល់ច្រើន ជាក់ជាមិនខាន ។
មកទល់ពេលនេះ អ្នកស្រីមានអាយុ ៧១ឆ្នាំហើយ ប៉ុន្តែបើត្រឡប់ទៅអតីតកាល មានន័យថា កាលពីសម័យអ្នកស្រី Yuen Qiu នៅក្មេងវិញ សម្រស់របស់តារាស្រីរូបនេះ ក៏មិនចាញ់តួឯកល្បីៗដែរ ។ ជាមួយគ្នានោះ ក៏មានការបង្ហើបឲ្យដឹងទៀតថា អ្នកស្រីត្រូវបានគេស្គាល់ច្បាស់ថា ជាស្រីស្អាតប្រចាំសាលារៀនទៅទៀត ។
យុវនារី Yuen Qiu
នៅពេលមានអាយុ ១០ឆ្នាំ អ្នកស្រីបានក្លាយ ជាផ្នែកមួយ នៃក្រុមសម្ដែង អូប៉េរ៉ាក្នុងរឿង «Seven Little Fortunes» ប្រចាំសាលា China Drama Academy និងមានឈ្មោះជាសិស្សពូកែ ដែលត្រូវបានបង្វឹកបង្ហាត់ នូវកីឡាកាយសម្ព័ន្ធ និងក្បាច់គុន។
អ្នករួមក្រុមជាមួយអ្នកស្រី Yuen មានតាំងពី Jackie Chan (ឈិនឡុង) និង Sammo Hung ជាដើម ។ ដោយសារសមត្ថភាព មិនធម្មតាដូចប្រុសបែបនេះហើយ ទើបអ្នកស្រីត្រូវ អ្នកដឹកនាំរឿងក្បាច់គុន ជាច្រើនចាប់អារម្មណ៍ និងហៅឲ្យសម្ដែងក្នុងរឿង ពេលខ្លះជាតួរងបន្ទាប់តួឯក ហើយរឿងខ្លះជាតួជំនួសតួស្រី ពេលមានឈុត ប្រយុទ្ធវាយតប់៕