កាសែតនគរវត្ត បោះពុម្ពឆ្នាំ១៩៣៦ ដល់១៩៤២ ក្នុងសម័យអាណាព្យាបាលបារាំង ហើយចន្លោះបារាំងនិងជប៉ុន។ នេះជាជាកាសែតជាតិនិយម ទី១ នៅកម្ពុជា។

ពីដំបូងឡើយ កាសែតនគរវត្ត តែងនិពន្ធ ដាស់តឿនខ្មែរ ឲ្យភ្ញាក់រលឹក ឲ្យខំប្រឹងធ្វើការ និងប្រកបរបររកស៊ីជួយដូរ ហើយកុំឲ្យចាញ់ច្រាបជនបរទេស ពិសេសចិន និងវៀតណាម ដែលមករស់នៅលើដីខ្មែរ កាន់កាប់ជំនួញ និង សេដ្ឋកិច្ចក្នុងស្រុក នាជំនាន់បារាំងគ្រប់គ្រងប្រទេស។ កាសែតប្រចាំសប្តាហ៍ នគរវត្ត បង្កើតនិងសរសេរដោយក្រុមបញ្ញវន្តខ្មែរ និងពួកអ្នកជាតិនិយម ព្រមទាំងមាន អ្នកសរសេរលាក់ឈ្មោះលាក់មុខជាច្រើនរូប ដែលសុទ្ធសឹងជាមន្ត្រីរាជការ អ្នកច្បាប់ គ្រូៗ និងអតីតលោកសង្ឃ។

កាសែតខ្មែរទី១ បង្កើតឡើងក្នុងកាលៈទេសៈដែលស្រុកខ្មែរ ឋិតនៅក្រោមការត្រួតត្រារបស់បរទេស គឺពុំមែនជារឿងសាមញ្ញ និងងាយស្រួលប៉ុន្មានឡើយ។ នៅលើទំព័រកាសែតនេះ ដែលមានតម្កល់នៅស្រុកបារាំង និងមានអាយុ៨៥ឆ្នាំទៅហើយ គឺ គេឃើញតែឈ្មោះអ្នកជំនួញ ប៉ាច ឈឺន ដែលជាស្ថាបនិក និងជាចាងហ្វាងការផ្សាយ ក្រៅពីនោះ សុទ្ធតែលាក់មុខលាក់ឈ្មោះទាំងអស់៕ ប្រភព៖http://sabay
