ទោះបីជាបានបង្ហាញ ទំរង់លេងល្អជាមួយនឹងក្លឹបអ៊ីតាលី Inter Milan ក្តីព្រមទាំងបានជួយឲ្យក្លឹបនេះ លើកពានរង្វាន់ Serie A កាលពីរដូវកាលមុនផងនោះ ប៉ុន្តែជឿជាក់ថាកីឡាករ Alexis Sanchez ប្រហែលជានឹងអាច ត្រូវស្វែងរកទ្រនំថ្មីជាមិនខាន នាពេលខាងមុខនេះ។

ក្នុងនោះ The Goal បានអះអាងថាក្លឹបអង់គ្លេស Everton កំពុងតែបង្ហាញពីចំណាប់អារម្មណ៍ ចំពោះអតីតកីឡាករខ្សែប្រយុទ្ធ របស់ក្លឹបកាំភ្លើងធំ Arsenal និងបិសាចក្រហម Man UTD រូបនេះហើយសង្ឃឹមថា នឹងអាចផ្ទេរគាត់មកអង់គ្លេស វិញក្នុងពេលឆាប់ៗខាងមុខនេះ។
គួរឲ្យដឹងដែរថា តាមរយៈកុងត្រា របស់កីឡាករ Sanchez នៅពេលនេះមានន័យថា កីឡាករនឹងអាចចាកចេញពីអ៊ីតាលីនិងកីឡាដ្ឋាន San Siro យ៉ាងលឿនបំផុត ត្រឹមខែមករាខាងមុខនេះហើយ៕ ប្រែសម្រួល៖ស៊ុនលី
