បរទេស៖យោងតាមការអះអាងដោយអជ្ញាធរជាតិនៃប្រទេសរុស្សីគិតត្រឹមថ្ងៃពុធម្សិលមិញនេះគ្រែពេទ្យដែលប្រើប្រាស់សម្រាប់កិច្ចការងារប្រឆាំងកូវីដ ត្រូវបានប្រើប្រាស់ដោយអ្នកជំងឺសរុប៨៣ភាគរយរួចទៅហើយ។
ឧបនាយករដ្ឋមន្ត្រីលោក Tatyana Golikova បានថ្លែងប្រាប់ទៅកាន់កិច្ចប្រជុំក្នុងជួយរដ្ឋាភិបាលកាលពីថ្ងៃពុធនោះដែរថាមកទល់ថ្ងៃនេះគ្រែពេទ្យ សម្រាប់អ្នកជំងឺកូវីដមានចំនួនរហូតទៅដល់៨២,៨ភាគរយនៃចំនួនគ្រែសរុប៣០១ ៥០០គ្រែខណៈដែលតួលេខនៃអ្នកឆ្លងប្រចាំថ្ងៃនៅតែមានកម្រិតខ្ពស់បំផុតនៅឡើយ។
ឧបនាយករដ្ឋមន្ត្រីដដែលបានបញ្ជាក់ទៀតថារុស្សីមិនទាន់អាចមានទំនុកចិត្តបានទេថាស្ថានភាពកូវីដនឹងរក្សាលំនឹងជាធម្មតាហើយោថាចំនួនឆ្លងនឹងថយចុះនោះទេ
ខណៈដែលតួលេខអ្នកស្លាប់ដោយសារកូវីដត្រឹមថ្ងៃពុធមាន១២៣៩នាក់លើសពីថ្ងៃអង្គារមានត្រឹមតែ១២១១ជាតួលេខកំណត់ត្រាថ្មីមួយទៀតមិនធ្លាប់មាន៕ ប្រែសម្រួល៖ស៊ុនលី

