ផ្សេងៗ

លោក​ព្រះ Zlatan ទាត់ Free-Kick ស្អាត​ដូច​ផ្កាបំបាក់​ក្រុម​លោក Mourinho

ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic រក​បាន​គ្រាប់​ទី​៤០០ ​ក្នុង​លីគ​បាន​សម្រេច ដោយ​ជួយ AC Milan យក​ឈ្នះ Roma ក្នុង​ពាន​រង្វាន់ Serie A លទ្ធផល ២-១ កាល​ពី​យប់​មិញ។

Ibrahimovic វ័យ​៤០​ឆ្នាំ​រក​បាន​គ្រាប់​បើក​ឆាក ​​តាម​រយៈ​ការ​ទាត់ Free-Kick យ៉ាង​ស្អាត ខណៈ Franck Kessie ជា​អ្នក​រក​គ្រាប់​ទី​ពីរ​ឲ្យ​ Milan ដោយ​បាល់​ប៉េណាល់ទី។ ជិត​នឹង​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ ខ្សែ​ប្រយុទញធ Stephan El Shaarawy រក​បាន​មួយ​គ្រាប់​សង​វិញ​ឲ្យ Roma។

មួយ​គ្រាប់​បន្ថែម​ខាង​លើ ​​គឺ​ជា​គ្រាប់​ទី​៤០០​សម្រាប់ Ibrahimovic នៅ​ក្នុង​លីគ (គិត​គ្រប់​លីគ)។ ជ័យជម្នះ​នេះ​ក៏​បាន​ជួយ AC Milan បន្ត​ឈរ​លេខ​២ ​ក្នុង​តារាង​ពិន្ទុ Serie A មាន​៣១​ពិន្ទុ​​ស្មើ​គ្នា​ ជាមួយ​ក្រុម​​កំពូល​តារាង Napoli៕ Source: Sabay

Most Popular

To Top