ផ្សេងៗ

សមជាកំពូលតារាចម្រៀងមែន! លោក ខេមរៈ សិរីមន្ត ឧបត្ថម្ភថវិការចំនួន២លានដុល្លារធ្វើផ្លូវ និងប្រពន្ធទឹកនៅ​ ខេត្ត​បន្ទាយ​មានជ័យ

ភ្នំពេញ៖ ជារឿងដ៏ចាប់អារម្មណ៍មួយសម្រាប់ទស្សនិកជន ជាពិសេសអ្នកគាំទ្រលោក ខេមរៈ សិរីមន្ត បន្ទាប់ពីលោក អ៊ុំ រាត្រី ជាអភិ​បាលខេត្ត បន្ទាយមានជ័យបានធ្វើលិខិតថ្លែងអំណរគុណមួយចំពោះកំពូលតារាចម្រៀងរូបនេះ ដែលបានបានបរិច្ចាគនូវថវិការចំនួន​២,០០០,០០០$(ពីរ​លានដុល្លារ)​ស្ថាបនាផ្លូវប្រវែង២២គីឡូម៉ែត្រ និងកាយប្រពន្ធ​ទឹកប្រវែង១២គីឡូម៉ែត្រ នៅខេត្តបន្ទាយ​មានជ័យ។

នៅក្នុងលិខិតថ្លែងអំណរគុណចុះថ្ងៃទី១០ខែធ្នូឆ្នាំ២០២១របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ មានខ្លឹមសារយ៉ាងដូច្នេះថា “អភិបាល​នៃគណៈ​អភិបាល​ខេត្តបន្ទាយ​មានជ័យ​សូម​ថ្លែងអំណរគុណចំពោះលោកខេម ប៊ុនថៃ (ខេមរៈ សិរីមន្ដ)​ដែល​បានឧបត្ថម្ភថវិការចំនួន២,០០០,០០០$ សម្រាប់​ស្ថាបនា​ផ្លូវ​ប្រវែង២២គីឡូម៉ែត្រ និង​កាយប្រព័ន្ធទឹកប្រវែង១២គីឡូម៉ែត្រ ស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ​។សូមគោរពជូនពរលោកជូបប្រទះពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ”។

យ៉ាងណាមិញនេះពុំមែនជាលើកទីមួយឡើយ សម្រាប់លោក ខេមរៈ សិរីមន្ត និងភរិយា ដែលបានចំណាយថវិការផ្ទាល់ខ្លួនដើម្បីជួយដល់សង្គមជាតិ ។ ហើយកាលពីព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០២២ នេះ លោកខេមរៈ សិរីមន្ដ និងភរិយា ក៏បានលេចមុខរួមគ្នាក្នុងពិធីចែកអំណោយ ជូន​ដល់​សិល្បករ​​ដែលមានជីវ​ភាពខ្វះ​ខាត និង​​ចាស់​ជរាចំនួន៥០នាក់នៅសមាគមមិត្ត​សិល្បៈ​ស្ម័គ្រចិត្តជួយសង្គមផងដែរ ។

លោក ខេមរៈ សិរីមន្ត បាននិយាយនៅក្នុងពិធីចែកអំណោយ ជូន​ដល់​សិល្បករ​​ដែលមានជីវ​ភាពខ្វះ​ខាត និង​​ចាស់​ជរា នោះថា លោក​និង​ក្រុមគ្រួសារ​ចំ​ណាយ​ថវិការសរុបអស់ចំនួនជាង១០០០ដុល្លារក្នុង​ការផ្ដល់ជូនថវិការជូន​សិល្បកររៀម​ច្បងម្នាក់ៗ​ចំនួន២០ម៉ឺន​រៀល រួមទាំងគ្រឿងឧបភោគមួយចំនួនទៀតនោះបានថ្លែង​ថាលោកបានធ្វើកិច្ច​ការ​ងារ​សប្បុរស​ធ័មជាច្រើនលើកច្រើន​សារមក​ហើយ​តែមិន​អាចដឹងថាចំណាយអស់ចំនួន​ថវិការ​សរុបចំនួនប៉ុន្មាននោះទេ ៕ ដោយ៖ ម៉ានី

Most Popular

To Top