ផ្សេងៗ

Roe v Wade មេធាវីការពារសិទ្ធិរំលូតកូនរបស់សហរដ្ឋអាមេរិក Sarah Weddington បានទទួលមរណភាព

អាមេរិក៖ លោកស្រី Sarah Weddington ជាមេធាវីរដ្ឋតិចសាស់ដែលបានឈ្នះការកាត់ក្តីនៅតុលាការឆ្នាំ ១៩៧៣ ដើម្បីធ្វើឲ្យការរំលូតកូនស្របច្បាប់នៅទូទាំងសហរដ្ឋអាមេរិកបានទទួលមរណភាពនៅផ្ទះរបស់នាងក្នុងទីក្រុង Austin ក្នុងអាយុ ៧៦ ឆ្នាំយោងតាមការចេញផ្សាយពីគេហទំព័រBBC។


Susan Hays អតីតសិស្ស និងសហការីរបស់ Weddington បាននិយាយថា នាងបានទទួលមរណភាពនៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីមានបញ្ហាសុខភាពជាបន្តបន្ទាប់។ សំណុំរឿងរបស់តុលាការកំពូលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា Roe v Wade ហើយតាមរយៈការបោះឆ្នោតពី៧ទល់នឹង២ តុលាការយុត្តិធម៌បានសម្រេចថា រដ្ឋាភិបាលខ្វះអំណាចក្នុងការហាមឃាត់ការរំលូតកូន។


លោក Sarah Weddington ក៏បានកាន់តំណែងនៅក្នុងសភាតំណាងរដ្ឋតិចសាស់ សម្រាប់បីអាណត្តិក្នុងទសវត្សរ៍ឆ្នាំ ១៩៧0 ហើយក្រោយមកជាអ្នកប្រឹក្សាយោបល់លើបញ្ហាស្ត្រីនៅរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Jimmy Carter។ ការស្លាប់របស់លោកស្រី Weddington កើតឡើងនៅពេលតុលាការកំពូលហាក់ដូចជាបានត្រៀមខ្លួនដើម្បីទទួលយកច្បាប់ Mississippi នឹងរារាំងការរំលូតកូនបន្ទាប់ពីមានផ្ទៃពោះ ១៥ សប្តាហ៍ សូម្បីតែក្នុងករណីរំលោភ ឬរួមរក្សក៏ដោយ។


សេចក្តីសម្រេចដែលរំពឹងទុកក្នុងខែមិថុនា អាចនឹងឃើញស្ត្រីរាប់លាននាក់បាត់បង់សិទ្ធិរំលូតកូន។សកម្មជនប្រឆាំងនឹងការរំលូតកូនកំពុងជំរុញឲ្យតុលាការការពារកូនដែលមិនទាន់កើត ប៉ុន្តែអ្នកជំនាញបានព្រមានអំពីការកើនឡើងនៃអត្រាមរណភាពមាតា ប្រសិនបើការរំលូតកូនត្រូវបានកម្រិត៕

ដោយ៖លី ភីលីព

Most Popular

To Top