ផ្សេងៗ

សហរដ្ឋអាមេរិក ស្វែងរកការពន្យារពេល 5G ថ្មីដើម្បីសិក្សាពីការជ្រៀតជ្រែកជាមួយយន្តហោះ

វ៉ាស៊ីនតោន៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបាននិយាយថា អាជ្ញាធរសហរដ្ឋអាមេរិកបានស្នើឲ្យប្រតិបត្តិករទូរគមនាគមន៍ AT&T និង Verizon ពន្យារពេលរហូតដល់២សប្តាហ៍របស់ពួកគេសម្រាប់ប្រើប្រាស់បណ្តាញ 5G ចំពេលមានភាពមិនច្បាស់លាស់អំពីការជ្រៀតជ្រែក ជាមួយឧបករណ៍សុវត្ថិភាពហោះហើរសំខាន់ៗ។


ក្រុមហ៊ុនទាំង២បាននិយាយថា ពួកគេកំពុងពិនិត្យមើលសំណើនេះ។ ការដាក់ឲ្យដំណើរការរបស់សហរដ្ឋអាមេរិកនៃបច្ចេកវិទ្យា អ៊ីនធើណេតចល័តល្បឿនលឿនត្រូវបានកំណត់សម្រាប់ថ្ងៃទី ៥ ខែធ្នូ ប៉ុន្តែត្រូវបានពន្យារពេលដល់ថ្ងៃទី ៥ ខែមករាវិញ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍យក្ស Airbus និង Boeing បានលើកឡើងពីការព្រួយបារម្ភអំពីការរំខានអាចកើតមានចំពោះឧបករណ៍ដែលយន្តហោះប្រើដើម្បីវាស់កម្ពស់។

រដ្ឋមន្ត្រីដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក លោក Pete Buttigieg និងជាប្រធានរដ្ឋបាលអាកាសចរណ៍សហព័ន្ធលោក Steve Dickson បានស្នើសុំការពន្យារពេលចុងក្រោយ បង្អស់នៅក្នុងលិខិតមួយបានផ្ញើកាលពីថ្ងៃសុក្រទៅកាន់ក្រុមហ៊ុន AT&T និង Verizon ជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំបំផុតពីររបស់ប្រទេស។ លិខិតរបស់សហរដ្ឋអាមេរិកបានស្នើឲ្យក្រុមហ៊ុននានាបន្តផ្អាកការណែនាំសេវាកម្ម C-Band ពាណិជ្ជកម្មជាជួរប្រេកង់ដែលប្រើសម្រាប់ 5G រយៈពេលខ្លីបន្ថែមមិនលើសពី២សប្តាហ៍លើសពីកាលបរិច្ឆេទដាក់ឲ្យប្រើប្រាស់បច្ចុប្បន្ននៃថ្ងៃទី ៥ ខែមករា។

អ្នកនាំពាក្យក្រុមហ៊ុន Verizon លោក Rich Young បានឆ្លើយតបថា យើងបានទទួលលិខិតរបស់រដ្ឋាភិបាលបន្ទាប់ពីម៉ោង ៦ ល្ងាចនៅថ្ងៃចូលឆ្នាំសកល ហើយយើងកំពុងស្ថិតក្នុងដំណើរការពិនិត្យវាឡើងវិញ។ ក្រុមហ៊ុន AT&T ក៏បាននិយាយថា ខ្លួនកំពុងពិនិត្យមើលសំណើរបស់រដ្ឋាភិបាល។ មន្ត្រីអាមេរិកធានាក្រុមហ៊ុនថា សេវា 5G នឹងអាចចាប់ផ្តើមដូចដែលបានគ្រោងទុកក្នុងខែមករា ជាមួយនឹងករណីលើកលែងមួយ ចំនួនជុំវិញព្រលានយន្តហោះអាទិភាព៕


ដោយ៖លី ភីលីព

Most Popular

To Top