កីឡាករខ្សែប្រយុទ្ធអេស្បាញ Alavaro Morata ត្រូវបាន AS ចេញផ្សាយថានឹងបន្តរស់នៅជាមួយនឹង Juventus
ដដែលក្នុងលក្ខខណ្ឌខ្ចីជើងទោះបីជាមានការព្យាយាមប៉ុនប៉ង់សុំចរចាទិញពីសំណាក់ក្លឹបជាច្រើនក្តី។
ក្លឹបដើមរបស់កីឡាករគឺ AT Madrid ត្រូវបានគេជឿជាក់ថានឹងមិនសម្រេចចិត្តនិងអនុញ្ញាតិឲ្យកីឡាកររូបនេះរបូតទៅចូល រួមជាមួយនឹងក្លឹប Barcelona ឬ Arsenal ឡើយខណៈដែលបច្ចុប្បន្នមិនទាន់អាចប្រើប្រាស់ Morata បានវិញក្តីក្នុង កុងត្រាខ្ចីជើងជាប់ជាមួយនឹង Juventus នៅឡើយ។
កីឡាករវ័យ២៩ឆ្នាំរូបនេះក៏ធ្លាប់បានស្តាប់សំណើររបស់ក្លឹបកាំភ្លើងធំ Arsenal ផងដែរប៉ុន្តែជឿជាក់ថាខ្លួននឹងមិនអាចធ្វើការផ្ទេរ ឬអាចធ្វើឲ្យមានការប្រែប្រួលទំរង់លេងរបស់ក្លឹបអង់គ្លេស មួយនេះបាននោះទេ៕
ប្រែសម្រួល៖ស៊ុនលី